ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់ញ៉ាំទឹកម្ដងច្រើនៗពេលក្ដៅខ្លាំង! គ្រោះថ្នាក់ដែលអ្នកស្មានមិនដល់ និងវិធីសង្គ្រោះក្រលៀន

13 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងអំឡុងពេលដែលអាកាសធាតុកើនកម្ដៅខ្លាំងលើសពី ៣៧-៣៨ អង្សាសេ រាងកាយបាត់បង់ជាតិទឹកច្រើនតាមរយៈញើស ដែលជាមូលហេតុធ្វើឱ្យទឹកនោមឡើងខាប់ និងងាយបង្កជាក្រួសក្នុងក្រលៀនបំផុត។ បើតាមអ្នកជំនាញ ការគ្រាន់តែ…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងអំឡុងពេលដែលអាកាសធាតុកើនកម្ដៅខ្លាំងលើសពី ៣៧-៣៨ អង្សាសេ រាងកាយបាត់បង់ជាតិទឹកច្រើនតាមរយៈញើស ដែលជាមូលហេតុធ្វើឱ្យទឹកនោមឡើងខាប់ និងងាយបង្កជាក្រួសក្នុងក្រលៀនបំផុត។

បើតាមអ្នកជំនាញ ការគ្រាន់តែ «ញ៉ាំទឹកឱ្យបានច្រើន» គឺមិនទាន់គ្រប់គ្រាន់ឡើយ ហើយទម្លាប់ញ៉ាំទឹកខុសបច្ចេកទេសថែមទាំងអាចបង្កគ្រោះថ្នាក់ទៀតផង។ ការញ៉ាំទឹកម្ដងច្រើនៗហួសប្រមាណភ្លាមៗក្រោយពេលដើរកម្ដៅថ្ងៃ ឬធ្វើការធ្ងន់ អាចធ្វើឱ្យកំហាប់សូដ្យូមក្នុងឈាមធ្លាក់ចុះលឿនពេក បង្កជាបញ្ហាអតុល្យភាពអេឡិចត្រូឡាយ នាំឱ្យអស់កម្លាំង ឈឺក្បាល និងវិលមុខ។ លើសពីនេះ ការជ្រើសរើសភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ឬទឹកផ្អែមដើម្បីបំបាត់ស្រេក ក៏រឹតតែបន្ថែមបន្ទុកដល់ក្រលៀន និងជំរុញឱ្យឆាប់កើតក្រួសផងដែរ។

ដើម្បីការពារក្រលៀនឱ្យមានសុវត្ថិភាព អ្នកគួរផ្លាស់ប្តូរមកញ៉ាំទឹកម្ដងបន្តិចៗឱ្យបានទៀងទាត់ពេញមួយថ្ងៃ ទោះបីជាមិនទាន់មានអារម្មណ៍ថាស្រេកក៏ដោយ។ សញ្ញាព្រមានដែលអ្នកត្រូវយកចិត្តទុកដាក់រួមមាន៖ ទឹកនោមមានពណ៌ក្រមៅ ឬមានក្លិនឆួលខ្លាំង នោមផ្សា និងមានអារម្មណ៍ចុកនៅតំបន់ចង្កេះ។ ក្រៅពីការញ៉ាំទឹកទទេឱ្យបានត្រឹមត្រូវ អ្នកគួរបង្កើនការញ៉ាំបន្លែ និងផ្លែឈើដែលជួយបញ្ចុះកម្ដៅ និងជៀសវាងការងូតទឹកត្រជាក់ភ្លាមៗក្រោយពេលចេញពីកម្ដៅថ្ងៃខ្លាំង។

ការយល់ដឹងពីរបៀបថែទាំរាងកាយឱ្យត្រូវបច្ចេកទេស គឺជាខែលការពារដ៏រឹងមាំសម្រាប់សុខភាពក្រលៀនរបស់អ្នកក្នុងរដូវក្ដៅនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ