ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិសាស្ត្រថ្មី! អាម៉េរិកលែងចាត់ទុក “កញ្ឆា” ជាគ្រឿងញៀនគ្រោះថ្នាក់បំផុតទៀតហើយប្រើសម្រាប់វេជ្ជសាស្ដ្រ

11 ម៉ោង មុន

​ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើការផ្លាស់ប្តូរគោលនយោបាយគ្រឿងញៀនដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រអាម៉េរិក ដោយសម្រេចផ្លាស់ប្តូរចំណាត់ថ្នាក់ “កញ្ឆា” ពីគ្រឿងញៀនកម្រិតខ្ពស់បំផុត ​មកត្រឹមគ្រឿងញៀនដែលមានគ្រោះថ្នាក់ទាប​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន…

​ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើការផ្លាស់ប្តូរគោលនយោបាយគ្រឿងញៀនដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រអាម៉េរិក ដោយសម្រេចផ្លាស់ប្តូរចំណាត់ថ្នាក់ “កញ្ឆា” ពីគ្រឿងញៀនកម្រិតខ្ពស់បំផុត ​មកត្រឹមគ្រឿងញៀនដែលមានគ្រោះថ្នាក់ទាប​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែមេសានេះ។

ការសម្រេចចិត្តនេះមានន័យថា កញ្ឆានឹងត្រូវស្ថិតក្នុងចំណាត់ថ្នាក់តែមួយជាមួយថ្នាំបំបាត់ការឈឺចាប់ដែលមានជាតិកូដេអ៊ីន ​ដែលជាការបោះជំហានដ៏ធំក្នុងការកាត់បន្ថយការរឹតបន្តឹងលើការប្រើប្រាស់រុក្ខជាតិមួយនេះ។

តាមរយៈបទបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយលោក ត្រាំ និងត្រូវបានអនុវត្តដោយអគ្គមេធាវីស្តីទី លោក Todd Blanche កាលពីថ្ងៃព្រហស្បតិ៍ ការទម្លាក់ចំណាត់ថ្នាក់នេះមានគោលបំណងបង្កើនភាពងាយស្រួលដល់ប្រជាជនក្នុងការទទួលបានកញ្ឆាសម្រាប់ព្យាបាលជំងឺ និងជំរុញការស្រាវជ្រាវបែបវិទ្យាសាស្ត្រឱ្យកាន់តែទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ កញ្ឆានៅតែត្រូវបានចាត់ទុកថាជាសារធាតុខុសច្បាប់នៅកម្រិតសហព័ន្ធដដែល ប៉ុន្តែការផ្លាស់ប្តូរនេះនឹងផ្តល់ភាពស្របច្បាប់កាន់តែច្រើនដល់ផលិតផលកញ្ឆាដែលគ្រប់គ្រងដោយរដ្ឋបាលចំណីអាហារ និងឱសថ​ក៏ដូចជាបណ្ដាហាងលក់កញ្ឆាវេជ្ជសាស្ត្រដែលមានអាជ្ញាប័ណ្ណពីរដ្ឋ។

ច្បាប់ថ្មីនេះនឹងត្រូវចុះផ្សាយក្នុងបញ្ជិកានៃកិច្ចការសហព័ន្ធ និងទុកពេល ៣០ ថ្ងៃមុននឹងចូលជាធរមាន ប៉ុន្តែវាក៏អាចនឹងត្រូវប្រឈមនឹងការប្តឹងតវ៉ាតាមផ្លូវច្បាប់ដែលអាចពន្យារពេលអនុវត្តរាប់ខែ ឬរាប់ឆ្នាំផងដែរ។

គួររំលឹកផងដែរថា កាលពី ៥ ថ្ងៃមុន លោក ត្រាំ ក៏ទើបតែបានចុះហត្ថលេខាលើបទបញ្ជាអនុញ្ញាតឱ្យប្រើប្រាស់ “ថ្នាំដែលធ្វើឱ្យមានអារម្មណ៍រំភើបខ្លាំង”​ ក្នុងការព្យាបាលជំងឺផងដែរ ដែលបង្ហាញពីនិន្នាការថ្មីនៃរដ្ឋបាលរបស់លោកក្នុងការកែទម្រង់វិស័យឱសថ និងគ្រឿងញៀននៅសហរដ្ឋអាម៉េរិក៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ