សុខភាព៖ យោងតាមការណែនាំពីមន្ទីរពេទ្យកាល់ម៉ែត ការត្បៀតបំពង់បង្ហួរនោមគឺជាវិបត្តិដែលបំពង់នាំទឹកនោមចេញពីប្លោកនោមដែលមានប្រវែង ១៨-២០សង់ទីម៉ែត្រសម្រាប់បុរស និង ៣-៥សង់ទីម៉ែត្រសម្រាប់ស្ត្រី រងការរួមតូចខុសប្រក្រតី។
បញ្ហានេះបង្កឱ្យមានឧបសគ្គយ៉ាងខ្លាំងដល់លំហូរទឹកនោម ដែលស្តែងចេញតាមរយៈអាការៈនោមខ្សោយ ពិបាកនោម នោមញឹក ឬមានខ្ទុះលាយឡំមកជាមួយ។
ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចជួបប្រទះសញ្ញាព្រមានដូចជា ប្លោកនោមរីកតឹងខ្លាំង លិង្គឡើងហើមក្រហម ឬមានភាពរឹងខុសធម្មតានៅផ្នែកខាងក្រោមលិង្គ។
ប្រសិនបើលោកអ្នកសង្កេតឃើញសញ្ញាទាំងនេះ ជាពិសេសការនោមមិនចេញលើមនុស្សពេញវ័យ គឺជាការចាំបាច់បំផុតដែលត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឱ្យទាន់ពេលវេលា ចៀសវាងការខូចខាតដល់ប្រព័ន្ធបញ្ចេញចោលទាំងមូល៕
ចែករំលែកព័តមាននេះ