ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ​បន្ត​ការ​បង្ក្រាប​បទល្មើស Online Scams ដោយ​គ្មាន​បង្អង់​ដៃ​ឡើយ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម ក្នុង​ការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម ក្នុង​ការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ដោយ​សម្រេច​បាន​លទ្ធផល​ធំ​ៗ​ជា​ច្រើន​។ ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦​ ។

ទន្ទឹម​នឹង​នេះ សម្តេច ក៏​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ឱ្យ​សមត្ថកិច្ច និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ការ​បង្ក្រាប​បទល្មើស​នេះ​ដោយ​គ្មាន​បង្អង់​ដៃ​ឡើយ​។ សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា ច្បាប់​មាន​ហើយ ដូច្នេះ​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ម៉ត់ចត់ និង​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​មិន​បន្ធូរ​ដៃ និង​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ពោល​គឺ​មិន​បញ្ឈប់​ត្រឹម​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នេះ ដូចដែល​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ