រាជធានីភ្នំពេញ ៖ សម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ ដែលបង្ហាញពីភាពធន់ និងសកម្មភាពរស់រវើក នៃសង្គម សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ។
សម្តេចធិបតី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ប្រកបដោយក្តីសប្បាយរីករាយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សម្តេច ក៏បានថ្លែងអំណរគុណដល់វីរកងទ័ព ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ៕

default
default
default
default
default
ចែករំលែកព័តមាននេះ