ប្រជាពលរដ្ឋស្រុកកំពង់លែង ស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆ.ក់ត្រីជាច្រើនគ្រឿង ជូនទៅអាជ្ញាធរ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ឧបករណ៍ឆក់ត្រី ចំនួន ៩ គ្រឿង ត្រូវបានប្រជាពលរដ្ឋស្រុកកំពង់លែង ភ្ញាក់រលឹកយកមកប្រគល់ជូនសមត្ថកិច្ច ជំនាញ នៅក្នុងពិធីកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីជលផលនិងការប្រើប្រាស់ឧបករណ៍សក់ត្រី ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ ។ពិធីនេះមានការអញ្ជើញចូលរួមពេលអាជ្ញាធរស្រុកកំពង់លែង មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងសហគមន៍នេសាទស្វាយរំពារសែនជ័យផងដែរ។
លោក តាក សីហាក់ នាយខណ្ឌរដ្ឋបាលជលផល បានផ្សព្វផ្សាយច្បាប់ស្តីពីជលផលនិងបញ្ហាប្រឈមនានាក្នុងការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងស្រុកកំពង់លែង ក៍ដូចជាលទ្ធផលបង្ក្រាបបទល្មើសជលផលនាពេលកន្លងមក ក្នុងនោះក្រោមការជ្រោមជ្រែង របស់រដ្ឋបាលស្រុក អធិការដ្ឋាននគរបាលស្រុក កងកម្លាំងអន្តរាគមន៍យោធា រួមគ្នាចលនាអោយប្រជានេសាទដែលបន្តរក្សាទុកឧបករណ៍ឆក់ត្រីប្រគល់ជូនសមត្ថកិច្ច នៅក្នុងឃុំ ដែលកន្លងមកលេចលឺមានប្រើប្រាស់ឧបករណ៍ឆក់ត្រីក្នុងមូលដ្ឋាន ដោយក្នុងនោះពួកគាត់ស្ម័គ្រចិត្តនាំយកមកប្រគល់ក្នុងពិធីផ្សព្វផ្សាយនិងបញ្ឍប់ការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់នេះបន្តទៀតផងដែរ ។
ក្រុមការងារទាំងអស់ និងបន្តប្រឹងប្រែងសហការណ៍គ្នា លុបបំបាត់បទល្មើសនេសាទទាំងអស់ នៅក្នុងមូលដ្ឋានខ្លួន ៕














ចែករំលែកព័តមាននេះ