នៅម៉ាឡេស៊ីថ្នាំញៀ.នប្រភេទថ្មី ដែលគេនិយមហៅថា ហ្ស៊ំប៊ី (Zombie) ត្រូវបានគេលក់ដោយបើកចំហនៅតាមហាងលក់បារីអេឡិចត្រូនិចមួយចំនួន នៅក្នុងប្រទេសនេះ ដូច្នេះអ្នកនិយមជក់បារីប្រភេទនេះ សូមប្រុងប្រយ័ត្ន ។
តាមសារព័ត៌មាន the Star បានឲ្យដឹងថា ថ្នាំញៀ.នហ្ស៊ំប៊ីនេះជាប្រភេទគ្រឿងញៀ.នសំយោគ ដែលមានឥទ្ធិពលខ្លាំងមួយប្រភេទផ្សំដោយសារធាតុមួយចំនួនដូចជា ហ្វេនតានីល (fentanyl ) ។
ថ្នាំញៀ.នប្រភេទនេះ គឺមានគ្រោះថ្នាក់ខ្លាំង ហើយអាចបណ្តាលឱ្យញៀ.នធ្ងន់ធ្ងរ ជាមួយនឹងហានិភ័យខ្ពស់នៃការប្រើថ្នាំជ្រុល សូម្បីតែក្នុងបរិមាណតិចតួចក៏ដោយ ។
ប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា នៅពេលនេះ អាជ្ញាធរម៉ាឡេស៊ីបានកំពុងតែបើកការសើបអង្កេត ដើម្បីចាត់វិធានការតាមច្បាប់ ។
នៅក្នុងចំណោមគ្រឿងញៀ.នប្រមាណជាជិត៦០០គីឡូក្រាម ដែលសមត្ថកិច្ចកម្ពុជារឹបអូស នៅត្រីមាសទី១ នៃឆ្នាំ២០២៦នេះ វានៅមិនទាន់នៅក្នុងបញ្ជីរឹបអូសបាននៅឡើយទេ ។ ប៉ុន្តែយើងត្រូវតែប្រយ័ត្ន ។
តាមអត្ថបទមួយដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានឲ្យដឹងថា ប្រភេទគ្រឿងញៀ.នដែលរឹបអូសបានមាន កញ្ឆា កេតាមីន អេស្តាស៊ី ហេរ៉ូអ៊ីន មេតំហ្វេតាមីនគ្រីស្តាល់ មេតំហ្វេតាមីនគ្រាប់ កូកាអ៊ីន និងសារធាតុម្យ៉ាងគេហៅថា cathinone ។
ចែករំលែកព័តមាននេះ