ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក-អ៊ីរ៉ង់​ត្រៀម​ជួប​គ្នា​ជា​ថ្មី, ប្រមុខ​ការ​ទូត​អ៊ីរ៉ង់​នឹង​ទៅ​ដល់​ប៉ាគីស្ថាន​នៅយប់​នេះ

2 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់​៖ ការ​ចរ​ចា​សន្តិ​ភាព​រវាង​អ៊ីរ៉ង់​ និង​អាមេរិក​អាច​ចាប់​ផ្ដើម​នៅ​ប្រទេស​ប៉ាគី​ស្ថាន​។ គេ​រំពឹង​ថា​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អ៊ីរ៉ង់ លោក​អាបាស់​ អារ៉ាក់​ឈី (Abbas Araghchi) ក៏​នឹង​មាន​វត្ត​មាន​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​។ ពោល​គឺ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ប៉ាគី​ស្ថាន​នៅយប់​នេះ​តែ​ម្ដង​។…

ទី​ក្រុង​តេ​អេ​រ៉ង់​៖ ការ​ចរ​ចា​សន្តិ​ភាព​រវាង​អ៊ីរ៉ង់​ និង​អាមេរិក​អាច​ចាប់​ផ្ដើម​នៅ​ប្រទេស​ប៉ាគី​ស្ថាន​។ គេ​រំពឹង​ថា​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អ៊ីរ៉ង់ លោក​អាបាស់​ អារ៉ាក់​ឈី (Abbas Araghchi) ក៏​នឹង​មាន​វត្ត​មាន​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​។ ពោល​គឺ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ប៉ាគី​ស្ថាន​នៅយប់​នេះ​តែ​ម្ដង​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​ប៉ាគី​ស្ថាន​បី​រូប​។ ប្រភព​២​នាក់​ប្រាប់​ថា​ក្រុម​ការ​ងារ​ខាង​ភស្តុ​ភារ និង​សន្តិ​សុខ​របស់​អាមេរិក​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប៉ាគី​ស្ថាន​រួច​ជា​ស្រេច​។

ប្រភព​២​នាក់​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌​មាន​អេភី​ (AP) ថា​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​នឹង​មាន​គណៈ​ប្រតិ​ភូ​ខ្នាត​តូច​អម​ដំណើរ​លោក​ទៅ​ប៉ាគី​ស្ថាន​។ ទោះ​ជា​មាន​ការ​អះ​អាង​បែប​នេះ​ក្ដី គេ​មិន​ទាន់​ឃើញ​មាន​​ការ​ធ្វើ​អត្ថា​ធិប្បាយ​ ឬ​ឆ្លើយ​តប​ពី​ទី​ក្រុង​វ៉ាស៊ីន​តោន​ ឬ​តេ​អេ​រ៉ង់​នៅ​ឡើយ​ទេ​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់រាយ​ការណ៍​ថា​លោក​អារ៉ាក់​ឈី​​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ឥស្លាម​ម៉ា​បាត​, មូស្កាត់ និង​ម៉ូស្គូ​។

ទី​ភ្នាក់​ងារ​ដដែល​នេះ​រាយ​ការណ៍​​​ថា​គោល​បំណង​សំខាន់​នៃ​ដំណើរ​ទស្សន​កិច្ច​លើក​នេះ​ដើម្បី​ចូល​រួម​ការ​ផ្ដោះ​ប្ដូរ​យោបល់​គ្នា​ និង​ពិភាក្សា​គ្នា​អំពី​ស្ថាន​ការណ៍​វិវត្ត​ថ្មី​ៗ​នៅ​ក្នុង​តំបន់​ ក៏​ដូច​ជា​សភាព​ការណ៍​ចុង​ក្រោយ​នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​។ នៅ​ថ្ងៃ​នេះ តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​បន្តិច​វិញ​ដោយ​សារ​ក្រុម​អ្នក​វិនិយោគ​មាន​សុទិដ្ឋិ​និយម​ចំពោះ​ការ​ចរ​ចា​សន្តិ​ភាព​។ បន្ទាប់​ពី​ឡើង​ថ្លៃ​២%​កាល​ពី​មុន​នេះ តម្លៃ​ប្រេង​ឆៅ​តាម​ហាង​ឆេង​អឺរ៉ុប (Brent) ធ្លាក់​ថ្លៃ​០,៥%​ មាន​ន័យ​ថា​លក់​ចេញ​១០៤,៥៧ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ ចំណែក​ប្រេង​ឆៅ​តាម​ហាង​ឆេង​អាមេរិក (West Texas) ធ្លាក់​ថ្លៃ​១,១%​ ពោល​គឺ​លក់​ចេញ​មួយ​បារ៉ែល​ថ្លៃ​៩៤,៨​ដុល្លារ​។

តាម​ពិត​ គេ​រំពឹង​ថា​នឹង​មាន​ការ​ចរ​ចា​គ្នា​តាំង​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​មក​ម៉្លេះ​។ ប៉ុន្តែ​សម្រេច​សម្រួច​នៅ​ទី​បញ្ចប់​គ្មាន​ការ​ជួប​គ្នា​អ្វី​ទាំង​អស់​។ កាល​នោះ អ៊ីរ៉ង់​អះ​អាង​ថា​ខ្លួន​មិន​ទាន់​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​ចូលរួម​ការ​ចរ​ចា​គ្នា​។ ចំណែក​គណៈ​ប្រតិ​ភូ​អាមេរិក​ដឹក​នាំ​ដោយ​លោក​ជេឌីវេន​នោះ​បាន​ត្រឹម​តែ​និយាយ​ចោល​ថា​នឹងទៅ​ប៉ាគី​ស្ថាន​។ ប៉ុន្តែ​ជាក់​ស្ដែង​ ពួកគេ​មិន​បាន​ចាក​ចេញ​ពី​វ៉ាស៊ីន​តោន​ទេ។​ ឥឡូវ​នេះ​ស្រួល​ណាស់​ ចង់​ចរ​ចា​គ្នា​ពេល​ណា​ក៏​បាន​ដែរ​ព្រោះ​លោក​ត្រាំ​ហាក់​ដូច​ជា​លែង​ចង់​វាយ​ប្រហារ​អ៊ីរ៉ង់​ត​ទៅ​ទៀត​​ហើយ​ ហើយ​លោក​ប្រកាស​បន្ត​សុពល​ភាព​បទ​ឈប់​បាញ់​ដោយ​ឥត​កំណត់​ពេល​វេលា​៕ ប្រភព៖ ឆេន​ណល ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ