ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​អ៊ុយ​ក្រែន​ដោយ​ដ្រូន និង​មីស៊ីល​បណ្ដាល​ឱ្យ​ស្លា.ប់​៤នា.ក់​ និង​រ.បួ.ស​២១​នាក់​

36 វិនាទី មុន

ទី​ក្រុង​កៀវ៖ រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​ដ្រូន​ និង​មីស៊ីល​នៅ​តំបន់​ឌីនី​ប្រូ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៤​នាក់​ និង​របួស​២១​នាក់​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​។ គេ​បាន​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ទាំង​បួន​នាក់​នៅ​ក្នុង​គំនរ​បាក់​បែក​នៃ​ផ្ទះ​មួយ​ខ្នង​ដែល​ឆេះ​ដោយ​សារ​ការ​វាយ​ប្រហារ​កាល​ពី​ពេល​យប់។ នេះ​បើយោង​តាម​អភិ​បាល​តំបន់​ឌីនី​ប្រូ​ប៉េ​ត្រូស​ លោក​អូឡិច​សាន់​ដឺ​ កាន់​ហ្សា​ (Oleksandr…

ទី​ក្រុង​កៀវ៖ រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​ដ្រូន​ និង​មីស៊ីល​នៅ​តំបន់​ឌីនី​ប្រូ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៤​នាក់​ និង​របួស​២១​នាក់​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​។ គេ​បាន​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ទាំង​បួន​នាក់​នៅ​ក្នុង​គំនរ​បាក់​បែក​នៃ​ផ្ទះ​មួយ​ខ្នង​ដែល​ឆេះ​ដោយ​សារ​ការ​វាយ​ប្រហារ​កាល​ពី​ពេល​យប់។ នេះ​បើយោង​តាម​អភិ​បាល​តំបន់​ឌីនី​ប្រូ​ប៉េ​ត្រូស​ លោក​អូឡិច​សាន់​ដឺ​ កាន់​ហ្សា​ (Oleksandr Ganzha)​។

ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ថ្លែង​ថា​មនុស្ស​១១​នាក់​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​នៃ​ទី​ក្រុង​​​ឌីនី​ប្រូ​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​ទី​​នោះ​។ លោក​កាន់​ហ្សា​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ពួក​រុស្ស៊ី​វាយ​ប្រហារ​ឌីនីប្រូ, វាយ​ប្រហារ​ទី​ក្រុង​នានា និងវាយ​ប្រហារ​​សហ​គមន៍​ដទៃ​ទៀត​ពេញ​មួយ​យប់​ បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​គ្រប់​ទី​កន្លែង​នៃ​ទី​ក្រុង​ឌី​នី​ប្រូ​ ហើយ​បង្ក​ការ​ខូច​ខាត​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​ ហាង​លក់​ទំនិញ និង​ផ្ទះ​ឯក​ជន​។

នៅ​តំបន់​ភាគ​និរតី​ឯណោះ​វិញ​ មនុស្ស​២​នាក់​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​ពី​សំណាក់​ដ្រូន​ទៅ​លើ​ទី​ក្រុង​អូ​ដេសា​។ អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​, ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កំពង់​ផែ​ និង​រថ​យន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​នៅ​ភាគ​ខាង​ត្បូង​។ នេះ​បើ​យោង​តាម​អភិ​បាល​តំបន់​កើត​ហេតុ​ លោក​អូឡេ​ ឃីផឺ (Oleh Kiper)។ មិន​មែន​តែ​អ៊ុយ​ក្រែន​ទេ​ដែល​រង​ការ​វាយ​ប្រហារ​ រុស្ស៊ី​ក៏​រង​គ្រោះ​ដូច​គ្នា​ដែរ​។ ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​សំណាក់​ដ្រូន​របស់​​អ៊ុយ​ក្រែន​នៅ​តំបន់​បែល​ហ្គោ​រ៉ូត​ដែល​ស្ថិត​នៅ​កៀក​នឹង​ព្រំ​ដែន​។

ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​យប់​មិញ​នោះ ក្រសួង​ការ​ពារ​ជាតិ​រ៉ូម៉ានី​ថ្លែង​ថា​ខ្លួន​រក​ឃើញ​បំណែក​ដ្រូន​ធ្លាក់​ទៅ​លើ​តំបន់​រស់​នៅ​របស់​ប្រជា​ជន​នៅ​ទី​ក្រុង​កាឡា​ទី (Galati)។ ពោល​គឺ​នៅ​កៀក​នឹង​ព្រំដែន​នៃ​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​តែ​ម្ដង​។ សំណាង​ល្អ​ពេល​នោះ​គ្មាន​នរណា​ម្នាក់​របួស​ ឬ​ស្លាប់​ទេ​។ រ៉ូម៉ានី​បញ្ជាក់​ថា​ករណី​បំណែក​ដ្រូន​ធ្លាក់​ចូល​ទឹក​ដី​របស់ខ្លួន​មាន​ច្រើន​ករណី​កន្លង​មក​ហើយ​។​ គួរ​កត់​សម្គាល់​ថា​ការ​វាយ​ប្រហារ​លើក​នេះ​កើត​ឡើង​​​បន្ទាប់​ពី​រុស្ស៊ី និង​អ៊ុយ​ក្រែន​ដូរ​ឈ្លើយ​សឹក​គ្នា​ម្ខាងៗ​​១៩៣​នាក់​៕ ប្រភព៖ អេភី (AP) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ