ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចោរ​ចាក់​សាក់​ពេញ​ខ្លួន​ឆក់​ខ្សែ.កប៉ះ​ចំ​ អ្នកក្លាហាន​ចាប់​ជាប់វិញ បែរជា​ស្រែកឱ្យគេ​ជួយ ​និង​ចោទ​ជន​រង​គ្រោះ​ថា ​ជា​ចោរ​ទៅ​វិញ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ចោរ​ម្នាក់​ចាក់​សាក់​ពេញ​ខ្លួន​​ដែល​សមត្ថកិច្ច​ប្រាប់​ថា​ គឺជា​មុខសញ្ញា​ជើង​ចាស់​ជំនាញ​ខាង​ឆក់​យក​ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ផ្លូវ​ជា​ច្រើន​ករណី​ក្នុង​ពេល​កន្លង​មក​នោះ ស្រាប់​តែ​ពេល​នេះ ​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ.ក ពី​បុរស​ម្នាក់​ដែល​កំពុង​ឈរ​ទិញ​ផ្លែ​ឪឡឹក​ជាមួយ​ប្រពន្ធ ។ ប៉ុន្តែ​លើក​នេះ​ស៊យ​ធំ ព្រោះ​ឆក់​ប៉ះ​ចំ​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​…

រាជធានី​ភ្នំពេញ ​៖ ចោរ​ម្នាក់​ចាក់​សាក់​ពេញ​ខ្លួន​​ដែល​សមត្ថកិច្ច​ប្រាប់​ថា​ គឺជា​មុខសញ្ញា​ជើង​ចាស់​ជំនាញ​ខាង​ឆក់​យក​ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ផ្លូវ​ជា​ច្រើន​ករណី​ក្នុង​ពេល​កន្លង​មក​នោះ ស្រាប់​តែ​ពេល​នេះ ​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ.ក ពី​បុរស​ម្នាក់​ដែល​កំពុង​ឈរ​ទិញ​ផ្លែ​ឪឡឹក​ជាមួយ​
ប្រពន្ធ ។

ប៉ុន្តែ​លើក​នេះ​ស៊យ​ធំ ព្រោះ​ឆក់​ប៉ះ​ចំ​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​ ក្លាហាន​ដែរ ក៏​ចាប់​ក្របួច ក​អាវ​ផង និង​ទាញ​កាង​ម៉ូតូ​លោក​ចោរ​ផង បណ្ដាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ ទើប​រត់​មិន​រួច ។ ពេល​នោះ​ រឿង​មិន​នឹក​ស្មាន​ដល់​ក៏​កើតឡើង ស្រាប់តែ​លោក​ចោរ​សម្ដែង​ធ្វើ​ជា​ស្រែក​ចោទប្រកាន់​ជន​រង​គ្រោះ​ថា​ ជា​ចោរឆក់​ខ្សែ​ក ខ្លួន​ទៅ​វិញ​ ដើម្បី​ឲ្យ​ខ្លួនឯង​រួចខ្លួន​ និង​មានឱកាស​រត់គេច​ខ្លួន ។ ប៉ុន្តែ​ខណៈនោះ​ ប្រជាពលរដ្ឋ​មាន​ទៅ​ជឿ​លោក​ចោរ​នោះ​ឯណា ហើយ​ក៏​នាំ​គ្នា​ជួយ​ចាប់ចោរ​នោះ​វាយ​ទាត់​ធាក់​ម្នាក់​១​ដៃ​១​ជើង រួច​ទើប​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​ទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង​វត្ត​ពោធិ៍​វ័​ន្ត ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ចោរឆក់​ខាងលើ​នោះ​ ឈ្មោះ​សេង សីហា ហៅ លាភ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះជា​ប្ដី​ឈ្មោះ​វង្ស រ៉ា​វ៉ុ​ន អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សួគ៌ ថា​រី អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ខ្នង​ក្រពើ ឃុំ​ទ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

សព្វថ្ងៃ ​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ រីឯ​ខ្សែ ក ប្លា​ទី​របស់​គាត់​ដែល​ត្រូវ​ចោរឆក់​នោះ​មាន​ទម្ងន់​១​តម្លឹង ហើយ​គួ​ឲ្យ​ស្ដាយ​ដែល​គាត់​យក​បាន​ខ្សែ ក នោះ​បាន​មក​វិញ​តែ​១​កំណាត់​ប៉ុណ្ណោះ ចំណែក​១​កំណាត់​ទៀត​បាត់​រក​មិនឃើញ​ឡើយ ។

ជន​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ចេញពីផ្ទះ​ទៅ​ទិញ​ផ្លែ​ឪឡឹក​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ហើយ​ខណៈ​ពេល​កំពុង​ឈរ​ទិញ​ផ្លែ​ឪឡឹក ស្រាប់តែ​ឃើញ​លោក​ចោរ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ពេល​នោះ​លោក​ចោរ​បាន​ជិះ​ទៅ​ជិត​គាត់ ហើយ​គាត់​ស្មានថា​ជា​អ្នករក​ទិញ​ផ្លែ​ឪឡឹក​ដែរ​ទើប​មិន​បាន​ប្រយ័ត្ន​លុះ​ពេល​ទៅ​ដល់​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ ក ប្លា​ទី​ន​នោះ​ពី​គាត់​(​បុរស​ជា​ប្ដី​)​បាន​សម្រេច រួច​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ។

ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​នគរបាល​ទៀត​ថា ប៉ុន្តែ​ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​នាំ​គ្នា​ចាប់​ទាញ​កាង​ក្រោយ​ម៉ូតូ​និង​ចាប់​ក្របួច ក អាវ​លោក​ចោរ​នោះ​ជាប់ ហើយ​ជន​នោះ​នៅ​តែ​ប្រឹង​តម្លើង​ហ្គា​រ​ម៉ូតូ​ទៅ​មុខ​ធ្វើ​ឲ្យ​របូត​អាវ ហើយ​ពួក​គាត់​ក៏​ទាញ​កាង​ម៉ូតូ​ផ្ដួល ។ ទើប​លោក​ចោរ​ទៅ​មុខ​អត់​រួច និង​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​អម​ផ្លូវ​នោះ​តែ​ម្ដង ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ហើយ​ចោរ​នោះ​បែរជា​ស្រែក​ចោទប្រកាន់​មក​ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ​ថា ជា​ចោរឆក់​ខ្សែ ក ខ្លួន​(​ចោរ​)​នោះ​ទៅ​វិញ ។

ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​កំពុង​មានការ​ភ្ញាក់ផ្អើល​នោះ អត់​ជឿ​លោក​ចោរ​នោះ​ឡើយ ហើយ​ក៏​នាំ​គ្នា​ជួយ​ចាប់ចោរ​នោះ​វាយ​ទាត់​ធាក់​ម្នាក់​១​ដៃ​១​ជើង បន្ទាប់​មក​ទើប​ប្រគល់​ឲ្យ​នគរបាល ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​នាំ​យក​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ