ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគីស្ថានចេញមុខផ្សះផ្សា! អ៊ីរ៉ង់ និងអាម៉េរិក ចាប់ផ្ដើមដោះដូរសារចរចាដើម្បីបញ្ចប់សង្រ្គាម

12 ម៉ោង មុន

ប្រទេសប៉ាគីស្ថាន៖ កិច្ចប្រជុំកម្រិតខ្ពស់មួយត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាត នៅថ្ងៃសៅរ៍នេះ រវាងនាយករដ្ឋមន្ត្រីប៉ាកីស្ថាន លោក Shehbaz Sharif និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed…

ប្រទេសប៉ាគីស្ថាន៖ កិច្ចប្រជុំកម្រិតខ្ពស់មួយត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាត នៅថ្ងៃសៅរ៍នេះ រវាងនាយករដ្ឋមន្ត្រីប៉ាកីស្ថាន លោក Shehbaz Sharif និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក។ ក្នុងជំនួបនេះ ក៏មានវត្តមានមេបញ្ជាការកងទ័ពប៉ាកីស្ថាន ហ្វីលម៉ាស្យាល់ Syed Asim Munir ចូលរួមផងដែរ ដែលសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចចរចានេះចំពោះសន្តិសុខតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៥ ខែមេសានេះ។

បើតាមប្រភពពីមន្ត្រីប៉ាគីស្ថាន ដែលដើរតួជាអ្នកសម្របសម្រួល​ បានឱ្យដឹងថា ភាគីអ៊ីរ៉ង់បានបង្ហាញជំហរច្បាស់លាស់លើការទាមទារសំខាន់ៗ និងបានឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានបញ្ជូនតាមរយៈប៉ាកីស្ថាន។ ភាគីអ៊ីរ៉ង់បានសន្យាថានឹងបន្តកិច្ចសន្ទនាតាមផ្លូវការទូតនេះ ដើម្បីស្វែងរកផ្លូវបញ្ចប់ជម្លោះដែលកំពុងឆេះកំដៅ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប៉ាគីស្ថាន ចំពោះ “ការខិតខំប្រឹងប្រែងដោយស្មោះត្រង់” ក្នុងការជំរុញសន្តិភាព។

ទោះបីជាលទ្ធផលចុងក្រោយមិនទាន់ត្រូវបានប្រកាស ប៉ុន្តែការដោះដូរសាររវាងគូសត្រូវទាំងពីរនាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយចំពេលដែលបទឈប់បាញ់កំពុងដំណើរការ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ