ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​នឹង​នាំ​ចូល​ប្រេង​ឆៅ ​១៥០​លាន​បារ៉ែល​ពី​រុ​ស្ស៊ី ដើម្បី​ដោះស្រាយ​ការ​ខ្វះខាត

53 វិនាទី មុន

ទីក្រុង​ហ្សា​ការ​តា ៖ ឥណ្ឌូ​ណេ​ស៊ី​នឹង​នាំ​ចូល​ប្រេង​ឆៅ​ចំនួន ១៥០ លាន​បារ៉ែល​ពី​ប្រទេស​រុ​ស្ស៊ី​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ទទួល​បានការ​ផ្គត់ផ្គង់​ប្រេង​ឆៅ និង​ឧស្ម័ន​ឥន្ធនៈ​រាវ (LPG) ពី​ប្រទេស​រុ​ស្ស៊ី…

ទីក្រុង​ហ្សា​ការ​តា ៖ ឥណ្ឌូ​ណេ​ស៊ី​នឹង​នាំ​ចូល​ប្រេង​ឆៅ​ចំនួន ១៥០ លាន​បារ៉ែល​ពី​ប្រទេស​រុ​ស្ស៊ី​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ទទួល​បានការ​ផ្គត់ផ្គង់​ប្រេង​ឆៅ និង​ឧស្ម័ន​ឥន្ធនៈ​រាវ (LPG) ពី​ប្រទេស​រុ​ស្ស៊ី ចំ​ពេល​មានការ​ខ្វះខាត​ថាមពល​ក្នុងស្រុក បន្ទាប់​ពី​ការ​ផ្ទុះ​សង្គ្រាម​មជ្ឈិមបូព៌ា​។ នេះ​បើ​យោង​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

លោក Yuliot Tanjung អនុរដ្ឋមន្ត្រី​ក្រសួង​ថាមពល​ឥណ្ឌូ​ណេ​ស៊ី នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​បាន​ព្រមព្រៀង​ថា បរិមាណ​ប្រេង​ឆៅ​សរុប​ដែល​នឹង​នាំ​ចូល​ពី​ប្រទេស​រុ​ស្ស៊ី​គឺ​ប្រហែល ១៥០ លាន​បារ៉ែល ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​រហូត​ដល់​ចុងឆ្នាំ​នេះ ដោយ​បន្ថែម​ថា រដ្ឋាភិបាល​គ្រាន់តែ​ត្រូវការ​រៀបចំ​យន្តការ​នាំ​ចូល​តែ​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា​ក៏​ដោយ បរិមាណ​នាំ​ចូល​ឧស្ម័ន​ឥន្ធនៈ​រាវ​ពី​ប្រទេស​រុ​ស្ស៊ី នី​មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅឡើយ​ទេ​។

លោក Yuliot ក៏​បានឱ្យ​ដឹង​ទៀត​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ក៏​កំពុង​ស្វែងរក​ការ​ធានា​ប្រេង​ឆៅ និង​ឧស្ម័ន​ឥន្ធនៈ​រាវ​ពី​ប្រទេស​ដទៃ​ទៀត រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ​។ លោក​ថា «​យើង​នាំ​ចូល​ប្រហែល ១ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ដូច្នេះ​យើង​អាច​ឃើញ​ថា ជាមួយ ១៥០ លាន​បារ៉ែល​នេះ វា​នៅ​តែ​ខ្វះខាត​។ យើង​កំពុង​ស្វែងរក​ការ​ផ្គត់ផ្គង់​បន្ថែម​ពី​ប្រទេស​ដទៃ​ទៀត រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ​»​។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ទិញ​ប្រេង​ឆៅ និង​ឧស្ម័ន​ពី​សហរដ្ឋអាមេរិក ក្រោម​កិច្ចព្រមព្រៀង​ស្តី​ពី​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​។ តាម​រយៈ​នោះ លោក Yuliot បាន​បន្ថែម​ដូច្នេះ​ថា «​យើង​សង្ឃឹមថា យើង​អាច​បំពេញតម្រូវការ​ប្រេង​ឆៅ និង​ឧស្ម័ន​ឥន្ធនៈ​រាវ​ក្នុងស្រុក​ពី​ប្រភព​ផ្សេង​ៗ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ