រាជធានីភ្នំពេញ ៖ មានករណីក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់បានលង់ទឹកស្លាប់នៅក្នុងស្រះទឹកដីរបស់ ឧញ្ញ៉ា ឈុន អូន បន្ទាប់ពីក្មេងៗបាននាំគ្នាទៅលេងទឹកស្រះខាងលើ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១០និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៦ក្នុងស្រះទឹក ដីឧញ្ញ៉ា ឈុន អូនដែលស្ថិតនៅ ក្នុង ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្មេងរងគ្រោះ ឈ្មោះ ចាន់ ឆៃយ៉ា ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅនៅក្បែរកន្លែងកើតហេតុ។
តាមព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ក្មេងរងគ្រោះរួមទាំងក្មេងផ្សេងៗទៀតបានទៅលេងទឹកស្រះទុកចោល នៅក្នុងដីលោកឧកញ៉ាខាងលើ។ខណៈនោះក្មេងរងគ្រោះក៍បាន លង់ទឹកលិចបាត់ ។ ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាជួយរាវរកឃើញនាំគ្នាធ្វើចលនាដើម្បីសង្គ្រោះដែរ តែក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្ន ស.ពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកព័តមាននេះ