ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចដកហូតលុយជប៉ុនបានមកវិញ និងឃាត់ខ្លួនថៅកែហាងម៉ាស្សាម្នាក់ បន្ទាប់ពីបុគ្គលិកលួចលុយភ្ញៀវ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ហាង​ដែល​បុគ្គលិក​ម៉ាស្សា​លួច​លុយ​ជនជាតិ​ជប៉ុន ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ ពី​បទ​ផ្សំ​គំនិត​ព្រមទាំង​ដកហូត​បាន​លុយ​ជប៉ុន ចំនួន​២០០០​យេ​ន​ត្រឡប់​មក​វិញ ។ ទោះបីជា​យ៉ាងណា បុគ្គលិក​ស្រី​ម៉ាស្សា បាន​គេចខ្លួន​បាត់…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ហាង​ដែល​បុគ្គលិក​ម៉ាស្សា​លួច​លុយ​ជនជាតិ​ជប៉ុន ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ ពី​បទ​ផ្សំ​គំនិត​ព្រមទាំង​ដកហូត​បាន​លុយ​ជប៉ុន ចំនួន​២០០០​យេ​ន​ត្រឡប់​មក​វិញ ។ ទោះបីជា​យ៉ាងណា បុគ្គលិក​ស្រី​ម៉ាស្សា បាន​គេចខ្លួន​បាត់ រួច​ប្រគល់​លុយ​នោះ​ទៅ​ឲ្យ​ថៅកែ​ហាង ។

តាម​លោក​ឧត្តមសេនីយ៍​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ជម្រាប​ជូន​មហាជន​នៅ​មុន​នេះ​ថា ចំពោះ​ករណី​ជនជាតិ​ជប៉ុន ប្រុស​ស្រី​ចូល​ម៉ាស្សា ហើយ​ត្រូវ​បាន​បុគ្គលិក​ស្រី​ម៉ាស្សា​លួច​យក​លុយ​ចំនួន​( 2000 ដុល្លារ​ជប៉ុន បាន​ដកហូត​យក​មក​បាន​វិញ​ហើយ ដើម្បី​ប្រគល់​ជូន​ជន​រង​គ្រោះ​) ហើយ​គេចខ្លួន និង​ប្រគល់​លុយ​នោះ​ទៅ​ម្ចាស់​ហាង​) ។

ម្ចាស់​ហាង​ក៏​រួមគំនិត​យក​លុយ​នោះ​គេចខ្លួន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន និង​បន្ត​រក​បុគ្គលិក​ស្រី​ដែល​ជំនាញ​លុយ​លុយ​ភ្ញៀវ ដើ​ម្បើ​យក​មក​អនុវត្ត​ន៌​ច្បាប់ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏​បាន​បញ្ជាក់​ថា «​ខ្ញុំ​បាន​ដាក់​បទបញ្ជា​ទៅ​ការិយាល័យ​ជំនាញ​ប្រឆាំង​ការ​ជួញដូរ និង​លោក​អធិការ​ខណ្ឌ​ទាំង​១៤ ពី​ព្រឹក​មិ​ញ​រួច​ហើយ គឺ​មិន​លើកលែង​រាល់​ទីតាំង​ម៉ាស្សា​គ្មាន​ច្បាប់​អនុញ្ញាតិ​ដែល​មិន​ទទួលខុសត្រូវ​បែប​នេះ​ទេ​។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១​និង​២០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ ជនជាតិ​ជប៉ុន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ចូល​ហាង​ម៉ាស្សា​មួយ​កន្លែង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៧២ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ នៅ​ពេល​ចេញ​មក​វិញ ត្រូវ​នារី​ជា​អ្នក​ម៉ាស្សា​លួច​លុយ​ចំនួន​២០០០​ដុល្លារ​រួច​គេចខ្លួន​បាត់ ។ ខណៈនោះ បុរស​ជា​ប្តី​បាន​ផ្ទុះ​កំ​ហឹ​.​ង​វា​.​យ​របស់របរ ។ ទោះបីជា​យ៉ាងណា​ប៉ុន្មាន​ម៉ោង​ក្រោយ ត្រូវ​បាន​កម្លាំង​នគរបាល​តាម​ឃាត់ខ្លួន​បាន​ថៅកែ​ដែល​រួមគំនិត​នៅ​ក្នុង​អំពើ​លួច​លុយ​ជនជាតិ​បរទេស​រូប​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ