ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរីពិការនៅភ្នំតាម៉ៅ ទទួលជើងសិប្បនិម្មិតថ្មី

44 វិនាទី មុន

ឈូក អតីត​កូន​ដី​រី ដែល​ស្ទើរតែ​បាត់បង់​ជីវិត​ដោយសារ​អន្ទាក់​ក្នុង​ព្រៃ​ជ្រៅ កាលពី​ឆ្នាំ​២០០៧ ហើយ​ជិត​២០​ឆ្នាំ​កន្លង​មកនេះ រស់នៅ​ជាមួយនឹង​ពិការ​ភាព ជាមួយនឹង​ជើងសិប្បនិម្មិត​ឥឡូវ​បាន​ទទួល​ជើងសិប្បនិម្មិត​ថ្មី ។ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង…

ឈូក អតីត​កូន​ដី​រី ដែល​ស្ទើរតែ​បាត់បង់​ជីវិត​ដោយសារ​អន្ទាក់​ក្នុង​ព្រៃ​ជ្រៅ កាលពី​ឆ្នាំ​២០០៧ ហើយ​ជិត​២០​ឆ្នាំ​កន្លង​មកនេះ រស់នៅ​ជាមួយនឹង​ពិការ​ភាព ជាមួយនឹង​ជើងសិប្បនិម្មិត​ឥឡូវ​បាន​ទទួល​ជើងសិប្បនិម្មិត​ថ្មី ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង នេសាទ បាន​ឲ្យ​ដឹង​ថា ជើងសិប្បនិម្មិត​នេះ​ជា​ព្រះរាជ​អំណោយ​ពី​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ដោយ​ព្រះ​អង្គ​បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជទាន ព្រះរាជ​ទ្រព្យ​ចំនួន​២.០០០ ដុល្លារ ដល់​ក្រសួង ដើម្បី​ផលិត​ជើងសិប្បនិម្មិត​នេះ​ឡើង​សម្រាប់​ជួយ​សម្រួល​ដល់​ការ​ដើរ​របស់​ឈូក​ឱ្យ​កាន់តែ​ប្រសើរ ។

ការ​មើលថែ ដំរី​ឈូក ឱ្យ​មាន​សុខភាព​ល្អ និង​មាន​លទ្ធភាព​ដើរ​បាន​ធម្មតា​វិញ គឺជា​កិច្ច​ខំប្រឹង​ប្រែង​រួម​គ្នា​រវាង អគ្គនាយកដ្ឋាន​ព្រៃឈើ​និង​សត្វព្រៃ​នៃ​ក្រសួងកសិកម្ម អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(Wildlife Alliance) និង​អ្នក​ថែទាំ​ដែល​នៅ​ជាប់​ជាមួយ​ឈូក​ទាំង​យប់​ទាំង​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ