សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហាញរូបថតខ្មាន់កាំភ្លើងដែលមិនពាក់អាវ ហើយមុខរបស់គេផ្កាប់ទៅនឹងដីហាក់ដូចជានៅខាងមុខសណ្ឋាគារHILTON កន្លែងជប់លៀង។ អាជ្ញាធរនៅមិនទាន់ផ្សាយជាសាធារណៈអត្តសញ្ញាណរបស់ខ្មាំងកាំភ្លើងរូបនេះនៅឡើយ តែតាមបណ្ដាសារព័ត៌មានអាមេរិកថា ជននេះមានអាយុ៣១ឆ្នាំឈ្មោះCOLE TOMAS ALLENមានដើមកំណើតនៅក្រុងTORRANCE រដ្ឋកាលីហ្វ័រនីញ៉ា។ គួររំលឹកថា លោក ត្រាំ ត្រូវបានជម្លៀសចេញពីពិធីជប់លៀងជាមួយអ្នកកាសែតភ្លាមៗ ក្រោយស្នូរផ្ទុះគ្រា.ប់កាំភ្លើ.ង
កងកម្លាំងសន្តិសុខបានបាញ់តតាំងគ្នាជាមួយជននោះដែលប្រដាប់ដោយកាំភ្លើងបាញ់សត្វ១ដើម កាំភ្លើងខ្លីមួយដើមនិងកាំបិតជាច្រើនមុនពេលចាប់ខ្លួនគេ។ សមាជិកកងកម្លាំងសន្តិសុខម្នាក់ត្រូវគ្រាប់ចំអាវក្រោះការពារបញ្ជូនទៅមន្ទីរពេទ្យតែស្ថានភាពសុខភាពរបស់គេមិនមានគ្រោះថ្នាក់ឡើយ។ ជនសង្ស័យមិនត្រូវគ្រាប់កាំភ្លើងឡើយេតែក៏បញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ និងត្រូវឃុំខ្លួន រួចបញ្ជូនទៅតុលាការនាថ្ងៃទី២៧មេសា។
តាមលោកត្រាំ ថាមូលហេតុបាញ់ប្រហាររបស់ជននោះនៅមិនទាន់ដឹងនៅឡើយតែលោកគិតថាខ្មាន់កាំភ្លើងនោះជាមនុស្សមានជំងឺ ៕




ចែករំលែកព័តមាននេះ