ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​សង្កាត់​ព្រែក​លៀប បន្ទាប់​ពីលួ.ច​ម៉ូតូ និង​ទូរស័ព្ទ

31 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កា​រិ យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​និង​ទូរ​សព្ទ​។ តាម​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កា​រិ យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​និង​ទូរ​សព្ទ​។

តាម​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ ជន​រង​គ្រោះ ឈ្មោះ យ៉ូ​ន ធា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​កា​រិ យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​, កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ស៊ើបអង្កេត​ស្រា​ជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ យ៉ូ​ន ស៊ី​យាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ ហាង​ហេង​ហេង​ព្រះ​ច័ន្ទ​ពេញ​វង្ស ភូមិ​បាក់​ខែង សង្កាត់​ព្រែក លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត ម៉ូតូ​ម៉ាក HONDA DREAM C125 ផលិត​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ​បន្ទាយ​មាន​ជ័យ 1AD-9500 (​របស់​ជនសង្ស័យ​), ម៉ូតូ​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ផលិត ឆ្នាំ​២០២៦ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1MF-1341 (​របស់​ជន​រង​គ្រោះ​) និង​ទូរស័ព្ទ​ដៃ ចំនួន​១​គ្រឿង ម៉ាក Iphone​។

តាម​ចម្លើយ​សារភាព​ជនសង្ស័យ ឈ្មោះ យ៉ូ​ន ស៊ី​យាន បាន​ឆ្លេ​ី​យ​ថា ខ្លួន ពិតជា​បាន​លួច​ម៉ូតូ​១​គ្រឿង ម៉ាក HONDA DREAM ពណ៌ ខ្មៅ ផលិត​ឆ្នាំ​២០២៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1MF-1341 និង​ទូរស័ព្ទ មួយ​គ្រឿង ម៉ាក Iphone ប្រាកដ​មែន​។

ដោយ​មានការ​អនុញ្ញាត​ពី​ប្រធាន​នាយកដ្ឋាន និង​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ចំពោះ​ម៉ូតូ និង​ទូរ​សព្ទ​ដៃ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​សំណុំរឿង​បាន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ