ខេត្តកំពង់ស្ពឺ ៖ ត្រឹមតែរយៈពេលមួយសប្តាហ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមបណ្ដារមណីយដ្ឋាន និងសហគមន៍នានាទូទាំងខេត្តកំពង់ស្ពឺ ប្រមាណជិត២ម៉ឺននាក់ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ កាលពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៦ ។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ភ្ញៀវទេសចរសរុបចំនួន ១៧,៦៩០នាក់ ។
១- ភ្ញៀវទេសចរជាតិ និងអន្តរជាតិ(ស្នាក់នៅ) ១,៥០០នាក់
២- ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើរកម្សាន្តវិលល្ងាច ១៦,០០០នាក់
៣- ទេសចរបរទេស១៩០នាក់ផងដែរ ។
ចំពោះតម្លៃម្ហូបអាហារ នៅតាមរមណីយដ្ឋាន និងសហគមន៍នានាមានតម្លៃសមរម្យ ។ ចំណែកសន្តិសុខសុវត្ថិភាព មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ៕


ចែករំលែកព័តមាននេះ