ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសណាខ្លះ ទិញសម្លៀកបំពាក់ខ្មែរច្រើនជាងគេនៅឆ្នាំ២០២៦ ?

12 ម៉ោង មុន

នៅ​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២៦ កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់ មាន​តម្លៃ​សរុប​២,៥៧​ពាន់​លាន​ដុល្លារ មានការ​កើនឡើង​៦​ភាគរយ ។ ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ប្រទេស​ដែល​នាំ​ចូល​សម្លៀក​បំពាក់ ដែល​ដេរ​ដោយ​កម្មករ​នៅ​កម្ពុជា គឺ​មាន​សហរដ្ឋអាមេរិក…

នៅ​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២៦ កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់ មាន​តម្លៃ​សរុប​២,៥៧​ពាន់​លាន​ដុល្លារ មានការ​កើនឡើង​៦​ភាគរយ ។ ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ប្រទេស​ដែល​នាំ​ចូល​សម្លៀក​បំពាក់ ដែល​ដេរ​ដោយ​កម្មករ​នៅ​កម្ពុជា គឺ​មាន​សហរដ្ឋអាមេរិក ជប៉ុន អេ​ស្ប៉ា​ញ កាណ​ដា អង់គ្លេស ហូ​ឡង់ អា​ល្លឺ​ម៉​ង់ បែ​ល​ហ្សិ​ក ប៉ូ​ឡូញ និង​បារាំង ។

ពី​ខែមករា ដល់​ដើម​ខែមេសា សហរដ្ឋអាមេរិក បាន​នាំ​ចូល​សម្លៀក​បំពាក់​ពី​កម្ពុជា ជិត​៨៨៧​លាន ដុល្លារ​កើនឡើង​១៥,៣៥​ភាគរយ ជប៉ុន​វិញ គឺ​ជាង​៣០៤ លាន​ដុល្លារ​កើនឡើង ជិត​៨​ភាគរយ​ដែរ ហើយ​អេ​ស្ប៉ា​ញ​វិញ គឺ​ប្រមាណ​ជា​ជិត​២៦៥​លាន​ដុល្លារ​កើនឡើង​ជិត​១៣​ភាគរយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយឡែក​បារាំង​វិញ គឺ​នាំ​ចូល​ជាង ៤៩​លាន​ដុល្លារ​ធ្លាក់​ចុះ​ជាង ៤​ភាគរយ ស្រប​ពេល​ដែល​ប៉ូ​ឡូញ​នាំ​ចូល​ប្រមាណ​ជា​ជិត​៥៤​លាន​ដុល្លារ​ធ្លាក់​ចុះ ជាង​៧​ភាគរយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ