ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរភាពមិនត្រូវបានបំភ្លេច ! ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃតាមដាន សង្គ្រោះបន្ទាន់លោកអធិការរង ម៉ាប់ សុផាត ដល់ប្រទេស វៀតណាម

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វីរភាព​មិន​ត្រូវ​បាន​បំភ្លេច​! ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ស្ថានភាព​សង្គ្រោះ​បន្ទាន់ របស់​លោក​អធិការរង​ស្រុក​ស្ទឹង​ត្រង់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​សន្តិសុខ​សង្គម ។ នេះបើយោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសនាយប់ថ្ងៃទី២៦ ខែមេសានេះថា…

រាជធានី​ភ្នំពេញ ៖ វីរភាព​មិន​ត្រូវ​បាន​បំភ្លេច​! ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ស្ថានភាព​សង្គ្រោះ​បន្ទាន់ របស់​លោក​អធិការរង​ស្រុក​ស្ទឹង​ត្រង់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​សន្តិសុខ​សង្គម ។

នេះបើយោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសនាយប់ថ្ងៃទី២៦ ខែមេសានេះថា ៖ ក្នុង​នាម​អ្នកនាំពាក្យ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ខ្ញុំ​សូម​ធ្វើ​បច្ចុប្បន្នភាព​ជម្រាប​ជូន​ថា ស្ថានភាព​របស់​លោក​វរសេនីយ៍ទោ ម៉ា​ប់ សុ​ផាត អធិការរង​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ស្ទឹង​ត្រង់ បាន​កំពុង​ទទួល​ការ​យកចិត្តទុកដាក់​តាមដាន​ជាប់​ជា​ប្រចាំ ពី​ក្រសួងមហាផ្ទៃ ជា​ពិសេស​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា តាម​រយៈ​ក្រុមការងារ​។

គិត​មក​ត្រឹម​ព្រលប់​ថ្ងៃ​ទី​២៦ ខែមេសា​នេះ លោក​វរសេនីយ៍ទោ នៅ​តែ​បន្ត​ស្ថិត​ក្រោម​ការ​យកចិត្តទុកដាក់​សង្គ្រោះ​បន្ទាន់ ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ៗ នៃ​មន្ទីរពេទ្យ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ រាល់​តម្រូវការ​សង្គ្រោះ​បន្ទាន់ និង​ការ​បន្ត​ព្យាបាល​លោក​វរសេនីយ៍ទោ ព្រមទាំង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ជីវភាព​របស់​ក្រុម​គ្រួសារ​លោក​ផ្ទាល់ គឺ​បាន​ទទួល​ការ​រ៉ាប់រង​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​ក្នុង​នាម​ក្រសួងមហាផ្ទៃ រួម​ទាំង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល និង​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​។

ការ​ទទួលខុសត្រូវ មនោសញ្ចេតនា និង​កាយវិការ​យកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ លើ​ស្ថានភាព​លោក​វរសេនីយ៍ទោ ម៉ា​ប់ សុ​ផាត បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ប្រត្យក្ស​អំពី​ក្ដី​សង្វេគ និង​គោរព​ស្ងប់​ស្ងែ​ង​ក្រៃ​លែង​ចំពោះ​វីរភាព​លោក​វរសេនីយ៍ទោ ម៉ា​ប់ សុ​ផាត ដែល​បាន​ធ្វើ​ពលិកម្ម​ក្នុង​នាម​មន្ត្រី​នគរបាល​ជាតិ ក្នុង​ភារកិច្ច​រួមចំណែក​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​មាន​សមត្ថកិច្ច ដើម្បី​សម្រេច​បុព្វហេតុ​ធានា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ប្រជាជន​…៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ