ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីម្នាក់ត្រូវជាប់ខ្នោះ ក្រោយលួចបន្លំគណនីធនាគារដៃគូអាជីវកម្មរកស៊ី ដើម្បីឆបោ.កជន​រង​គ្រោះ​ឱ្យ​ផ្ទេរ​ប្រាក់

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បង្ក្រាប​ករណី​ឆបោក​តាម​តេ​ឡេ​ក្រាម និង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​បក្សពួក។ នេះ​បើ​យោង​តាម​ផេ​ក នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា​នេះ ។…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បង្ក្រាប​ករណី​ឆបោក​តាម​តេ​ឡេ​ក្រាម និង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​បក្សពួក
។ នេះ​បើ​យោង​តាម​ផេ​ក នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា​នេះ ។

យោង​តាម​បញ្ជា​ដឹកនាំ​របស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថ​.​ធ ភេទ​ស្រី ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោម​រូបភាព​ជនអនាមិក​លួច​ចូល​គ្រប់គ្រង​គណនី​តេ​ឡេ​ក្រាម និង​បន្លំ​គណនី​ធនាគារ​របស់​ដៃគូ​សហការ​រកស៊ី ឆបោក​ជន​រង​គ្រោះ​អោយ​ផ្ទេរ​ប្រាក់ តាម​ប្រព័ន្ធ​ធនាគារ​។

តាម​ការ​ស្រាវជ្រាវ ជំនាញ​កំណត់​បាន​ថា ជនសង្ស័យ​បាន​បម្រើ​ការងារ​នៅ​ក្នុង​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scam) និង​បាន​ផ្តល់​គណនី​ធនាគារ និង​លេខ​ទូរស័ព្ទ​របស់​ខ្លួន​ឱ្យទៅ​ក្រុម​ជនល្មើស ដើម្បី​ធ្វើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ឆបោក​ខាងលើ បន្ថែម​ពី​នេះ ជនសង្ស័យ​បាន​ជួយ​ដក​សាច់ប្រាក់ ដែល​បាន​មក​ពី​អំពើ​ឆបោក​ប្រគល់​ឱ្យទៅ​បក្សពួក ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​កម្រៃជើងសារ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។

នាយកដ្ឋាន សូម​ក្រើនរំលឹក​ដល់​សាធារណជន​ទាំងអស់ សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ជៀសវាង​ដាច់ខាត​នូវ​ការ​ផ្តល់ ឬ​ជួល​គណនី​ធនាគារ លេខ​ទូរស័ព្ទ និង​ឯកសារ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ឱ្យ​អ្នក​ដទៃ​ប្រើប្រាស់ ដែល​អាច​ប្រឈម​នឹង​ហ​និ​ភ័យ​ផ្សេង​ៗ និង​ឈាន​ដល់​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ក្នុង​ករណី​មាន​បទល្មើស​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ