រាជធានីភ្នំពេញ ៖ ស្នងការនគបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាទៅការិយាល័យជំនាញប្រឆាំងការជួញដូរ និងលោកអធិការនគរបាលណ្ឌទាំង១៤ មិនត្រូវលើកលែង រាល់ទីតាំងម៉ាស្សាគ្មានច្បាប់អនុញ្ញាត ដែលមិនទទួលខុសត្រូវសុវត្ថិភាពសម្ភារៈរបស់ភ្ញៀវបែបនេះ ដែលធ្វើឱ្យខូចកិត្តិយស និងបាត់បង់ភ្ញៀវទេសចរ ។
ការចេញបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួនណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបន្ទាប់ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញស្រាវជ្រាវតាមចាប់ខ្លួនបានស្ត្រីជាបុគ្គលិកម៉ាស្សា ដែលបានលួចយកលុយពីស្ត្រីជប៉ុនចំនួន 20000 យ៉េនជប៉ុន បានដកហូតយកមកបានវិញហើយ ដើម្បីប្រគល់ជូនជនរងគ្រោះវិញ ។
ឧត្តម សេនីយ៍ទោជួន ណារិន្ទ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ថា៖« ខ្ញុំសូមជំរាបជូនមហាជន មេត្តាជ្រាបថា ចំពោះករណីជនជាតិជប៉ុន ប្រុសស្រីចូលម៉ាស្សា ហើយត្រូវបានបុគ្គលិកស្រីម៉ាស្សាលួចយកលុយពីស្ត្រីជប៉ុនចំនួន( 20000 យ៉េនជប៉ុន បានដកហូតយកមកបានវិញហើយ ដើម្បីប្រគល់ជូនជនរងគ្រោះវិញ) នៅពេលមានការភ្ញាក់ផ្អើលបាត់លុយ បុគ្គលិកនោះបានប្រគល់លុយនោះទៅឱ្យម្ចាស់ហាង) ម្ចាស់ហាងក៏រួមគំនិតយកលុយនោះគេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញស្រាវជ្រាវតាមចាប់ខ្លួនបាន និងបន្តរកបុគ្គលិកស្រី ដែលជំនាញលួចលុយភ្ញៀវ ដើម្បីយកមកអនុវត្តន៍ច្បាប់» ។
ឯកឧត្តមស្នងការនគបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា៖«ខ្ញុំបានដាក់បទបញ្ជាទៅការិយាល័យជំនាញប្រឆាំងការជួញដូរ និងលោកអធិការនគរបាលណ្ឌទាំង១៤ ពីព្រឹកមិញរួចហើយ គឺមិនលើកលែងរាល់ទីតាំងម៉ាស្សា គ្មានច្បាប់អនុញ្ញាតដែលមិនទទួលខុសត្រូវសុវត្ថិភាពសម្ភារៈរបស់ភ្ញៀវបែបនេះ ដែលធ្វើឱ្យខូចកិត្តិយស និងបាត់បង់ភ្ញៀវទេសចរ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ