ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបង្ក្រាបកាន់តែខ្លាំងនៅអ៉ីរ៉ង់៖ សកម្មជនប្រឆាំងម្នាក់ត្រូវបានប្រហារជីវិតពីបទសហការជាមួយភ្នាក់ងារសម្ងាត់អ៊ីស្រាអែល​

35 វិនាទី មុន

ប្រទេស​អ៉ី​រ៉​ង់ ៖ បុរស​ម្នាក់​ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត​ពី​បទ​រួម​សហការ​ជាមួយ​ពួក​ភ្នាក់ងារ​សម្ងាត់​អ៉ី​ស្រា​អែ​ល ក្នុង​ឱកាស​នៃ​បាតុកម្ម​ធំ​ៗ​នៅ​អ៉ី​រ៉​ង់ ​កាលពី​ខែមករា បាន​ត្រូវ​ប្រហារជីវិត​កាលពី​ថ្ងៃ​ទី​២៥​ មេ​សា​ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋអំណាច​តុលាការ​អ៉ី​រ៉​ង់​។ ការ​ប្រហារជីវិត​ពួក​អ្នកទោស​មានការ​កើនឡើង​ក្នុង​ប្រទេស​នេះ…

ប្រទេស​អ៉ី​រ៉​ង់ ៖ បុរស​ម្នាក់​ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត​ពី​បទ​រួម​សហការ​ជាមួយ​ពួក​ភ្នាក់ងារ​សម្ងាត់​អ៉ី​ស្រា​អែ​ល ក្នុង​ឱកាស​នៃ​បាតុកម្ម​ធំ​ៗ​នៅ​អ៉ី​រ៉​ង់ ​កាលពី​ខែមករា បាន​ត្រូវ​ប្រហារជីវិត​កាលពី​ថ្ងៃ​ទី​២៥​ មេ​សា​ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋអំណាច​តុលាការ​អ៉ី​រ៉​ង់​។

ការ​ប្រហារជីវិត​ពួក​អ្នកទោស​មានការ​កើនឡើង​ក្នុង​ប្រទេស​នេះ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​របស់​អា​មេ​រិ​ក ​និងអ៉ី​ស្រា​អែ​ល​ប្រឆាំង​អ៉ី​រ៉​ង់​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​ មក​ ។ ក្នុង​សេចក្ដី​ប្រកាស​នោះ រដ្ឋអំណាច​តុលាការ​អ៉ី​រ៉​ង់​គូសបញ្ជាក់​ថា ជន​ឈ្មោះ​អ័​រ​ហ្វា​ន​គី​យ៉ា​នី​ត្រូវ​ប្រហារជីវិត​ដោយ​ព្យួរ​ក ក្រោយ​ការ​សម្រេច​របស់​តុលាការ​កំពូល​ ។

តុលាការ​កាត់ទោស​ប្រហារជីវិត​ជន​នេះ​ ដែល​ជា​អ្នកប្រឆាំង​សំខាន់​ម្នាក់ ពី​បទ​ចូលរួម​ដៃ​ក្នុង​បេស​កកម្ម ប្រគល់​ឲ្យ​ដោយ​ភ្នាក់ងារ​សម្ងាត់​អ៉ី​ស្រា​អែ​ល​MOUSSAD ក្នុង​ឱកាស​នៃ​បាតុកម្ម​ដែល​នាំ​ឲ្យ​រង្គើរ​ក្នុង​ខេត្ត​អ៉ី​ស្ប៉ា​ហាន់​ភាគ​កណ្ដាល​ប្រទេស​ ។ រូបគេ​ជាប់ចោទ​ពី​បទ​ចូលរួម​ក្នុង​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន ដើរ​ដុត​បំផ្លាញ ប្រើប្រាស់​ដាវ​និង​ដប​សាំង​ដុត ​និង​បិទ​ខ្ទប់​ផ្លូ​វ​ថ្នល់​
នានា​នាំ​ឲ្យ​ស្ទះចរាចរណ៍ វាយប្រហារ​លើ​បណ្ដា​ភ្នា​ក់​សន្តិសុខ​ និង​ដើរ​បំភ័យ​ប្រជាជន ​។

អ៉ី​រ៉​ង់​ជា​ប្រទេស​មួយ​ដែល​ប្រើ​ការ​កាត់ទោស​ប្រហារ​ជិ​វិត​ច្រើន​បំផុត​បន្ទាប់​ពី​ចិន​។ ការ​ប្រហារជីវិត​បុរស​នោះ​នាំ​ឲ្យ​ចំនួន​អ្នកទោស​ត្រូវ​ប្រហារជីវិត​នៅ​អ៉ី​រ៉​ង់ កើន​ដល់​៩​នាក់​ហើយ​តាំងពី​ទី​១៩ ​មីនា​មក ទាក់ទិន​នឹង​បាតុកម្ម​កាលពី​ខែមករា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ