ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមកាន់តែរីកធំ! អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសនៅភាគខាងកើតលីបង់ កម្ទេចមូលដ្ឋានហេសបូឡា

2 ម៉ោង មុន

ទីក្រុងហ្សេរុយសាឡិម៖ កងទ័ពអ៊ីស្រាអែលបានប្រកាសជាបន្ទាន់ នៅថ្ងៃចន្ទនេះថា ខ្លួនបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ឆ្ពោះទៅកាន់ជ្រលងភ្នំ​ដែលស្ថិតនៅភាគខាងកើតនៃប្រទេសលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៧ ខែមេសានេះ។ គោលដៅចម្បងនៃការវាយប្រហារនេះ…

ទីក្រុងហ្សេរុយសាឡិម៖ កងទ័ពអ៊ីស្រាអែលបានប្រកាសជាបន្ទាន់ នៅថ្ងៃចន្ទនេះថា ខ្លួនបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ឆ្ពោះទៅកាន់ជ្រលងភ្នំ​ដែលស្ថិតនៅភាគខាងកើតនៃប្រទេសលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៧ ខែមេសានេះ។

គោលដៅចម្បងនៃការវាយប្រហារនេះ គឺសំដៅកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហេសបូឡា ​បន្ថែមលើការវាយប្រហារថ្មីៗដែលកំពុងបន្តកើតមាននៅភាគខាងត្បូងប្រទេស។

ការពង្រីកវិសាលភាពនៃការវាយប្រហារទៅដល់ភាគខាងកើតនេះ កំពុងធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែឡើងកម្ដៅខ្លាំង និងបង្កជាក្ដីបារម្ភពីការផ្ទុះសង្គ្រាមពេញទំហំនៅទូទាំងតំបន់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ