មកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដោយពេលនេះពលរដ្ឋអាមេរិក កំពុងតែប្រើប្រាស់ផលិតផលជាច្រើនតាំងពីសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប កង់ គ្រឿងអេឡិចត្រូនិក គ្រឿងបង្គុំ ខ្សែភ្លើង រហូតដល់សំបកកង់រថយន្ត ។
រូបតំណាងដោយAI
ឯកសារមួយ ដែលបានទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា នៅត្រីមាសទី១ ដើមឆ្នាំ២០២៦ អាមេរិក នាំចូលសម្លៀកបំពាក់ពីកម្ពុជា មានតម្លៃជាង៨៨៦លានដុល្លារ វាយនភ័ណ្ឌជាង១៩១លានដុល្លារ ស្បែកជើងជាង២៤១លានដុល្លារ សម្ភារៈធ្វើដំណើរ និងកាបូកជាង៣៧៩ លានដុល្លារ ហើយ និងកង់ជិត៩៧លានដុល្លារ ។
ដោយឡែក អេឡិចត្រូនិកវិញ គឺសហរដ្ឋអាមេរិកនាំចូលពីកម្ពុជា នារយៈពេលដដែលនេះ សរុបចំនួនជាង២៧៤ លានដុល្លារ បន្ទះសូឡាជា៤ លានដុល្លារ ខ្សែរភ្លើងមោង និងគ្រឿងបង្គុំជិត១៣៨ លានដុល្លារ គ្រឿងបន្លះរថយន្តជាង៥លានដុល្លារ និងសំបកកង់ជាង៤៧២ លានដុល្លារ ៕
រូបតំណាងដោយAI
ចែករំលែកព័តមាននេះ