ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខេត្តមណ្ឌលគិរី​ជោគជ័យ​ក្នុង​ការ​ដាំ​ការ៉ុត​សុវត្ថិភាព ទទួល​បាន​ទិន្នផល​ខ្ពស់​លើស​ពី​ការ​រំពឹង​ទុក

1 នាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដំណាំ​ការ៉ុត​ដែល​ជា​បន្លែ​សុវត្ថិភាព កំពុង​បង្ហាញ​សក្តានុពល​ខ្លាំង​នៅ​ខេត្តមណ្ឌលគិរី ខណៈ​តម្រូវការ​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់​។ ជាក់ស្តែង នៅ​ចុង​ខែមេសា ឆ្នាំ​២០២៦​នេះ កសិករ​គំរូ​មួយ​រូប​បាន​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ទិន្នផល​ការ៉ុត​ដែល​ទទួល​បាន​ពី​ការ​ដាំ​ដុះ​តាម​លក្ខណៈ​បច្ចេកទេស​។ លោក…

ខេត្តមណ្ឌលគិរី ៖ ដំណាំ​ការ៉ុត​ដែល​ជា​បន្លែ​សុវត្ថិភាព កំពុង​បង្ហាញ​សក្តានុពល​ខ្លាំង​នៅ​ខេត្តមណ្ឌលគិរី ខណៈ​តម្រូវការ​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់​។ ជាក់ស្តែង នៅ​ចុង​ខែមេសា ឆ្នាំ​២០២៦​នេះ កសិករ​គំរូ​មួយ​រូប​បាន​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ទិន្នផល​ការ៉ុត​ដែល​ទទួល​បាន​ពី​ការ​ដាំ​ដុះ​តាម​លក្ខណៈ​បច្ចេកទេស​។

លោក ឡុ​ង នី ជា​កសិករ​ដាំ​បន្លែ​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ បានឱ្យ​ដឹង​ថា ដោយ​សង្កេត​ឃើញ​ទីផ្សារ​ការ៉ុត​ក្នុង​ខេត្ត​នៅ​មាន​កង្វះខាត លោក​បាន​សម្រេចចិត្ត​ដាំ​សាកល្បង និង​ធ្វើការ​ពិសោធន៍​នៅ​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក្រោម​ការ​អនុញ្ញាត​ពី​លោក​បណ្ឌិត សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​។

ក្រោយ​ការ​ដាំ​ដុះ​រយៈពេល​ជាង ៣​ខែ លទ្ធផល​ទទួល​បាន​គួរ​ឱ្យ​កត់សម្គាល់​ដោយ បរិមាណ​២,៥ គីឡូក្រាម ក្នុង ១​ម៉ែត្រការ៉េ​(​លើស​ពី​ការ​រំពឹង​ទុក​ដំបូង​ដែល​ស្មានថា​បាន​ត្រឹម ២ គីឡូក្រាម​)​។​ជោគជ័យ​នេះ​កើត​ចេញពី​ការ​ជ្រើសរើស​ពូជ​បាន​ត្រឹមត្រូវ ការ​ប្រើប្រាស់​ធាតុ​ចូល​តាម​បច្ចេកទេស និង​ការ​ណែនាំ​យ៉ាង​យកចិត្តទុកដាក់​ពី​មន្ត្រី​ជំនាញ​។

កសិករ​ដ​ដែរ​បន្ត​ថា ការ​ដាំ​ការ៉ុត​ទាមទារ​ការ​អត់ធ្មត់ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​សត្វល្អិត និង​ជំងឺ ប៉ុន្តែ​បើ​ធ្វើ​តាម​បច្ចេកទេស​ត្រឹមត្រូវ វា​នឹង​ផ្តល់​ទិន្នផល​ដែល​យើង​ចង់បាន​”​។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​ការ៉ុត​សុវត្ថិភាព​របស់​លោក​មិន​ទាន់​អាច​ផ្គត់ផ្គង់​បាន​គ្រាន់​តាម​តម្រូវការ​ទីផ្សារ​នៅឡើយ​ទេ ជា​ពិសេស​គឺ​ការ​នាំ​ចេញ​ទៅ​កាន់​ផ្សារ​ទំនើប​នានា​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​កិច្ចសន្យា​ប្រមូល​ទិញ​ស្រាប់​។

តាម​រយៈ​បទ​ពិសោធន៍​ជោគជ័យ​នេះ លោក ឡុ​ង នី មាន​បំណង​ចែករំលែក និង​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​បច្ចេកទេស​នេះ​ទៅ​កាន់​កសិករ​ដទៃ​ទៀត ដើម្បី​ជំរុញ​ការ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ឱ្យ​កាន់តែ​រីក​ចម្រើន និង​បង្កើន​ចំណូល​គ្រួសារ​សម្រាប់​កសិករ​ក្នុង​តំបន់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ