ក្រសួងសុខាភិបាលបានអះអាងថា ការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់ បង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ ព្រមទាំងទប់ស្កាត់បារីអេឡិចត្រូនិក ដែលកំពុងបង្កហានិភ័យដល់យុវជន និងសុខភាពសាធារណៈ ជាកិច្ចការបន្តធ្វើ ខណៈដែលពេលនេះកម្ពុជានៅមានអ្នកប្រើប្រាស់ថ្នាំជក់ ១,៦លាននាក់ទៀត ។
ពាក់ព័ន្ធនឹងកិច្ចការនេះ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហការពហុវិស័យ និងកំណត់អាទិភាព សម្រាប់ជំហានបន្ត ។
រូបតំណាងដោយAI
ប្រភពដដែលបានបន្ថែមថា កម្ពុជាបានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន តាមក្របខណ្ឌអនុសញ្ញា WHO FCTC និងកញ្ចប់អន្តរាគមន៍ MPOWER រួមមាន ការបោះពុម្ពសារអប់រំសុខភាពលើកញ្ចប់ថ្នាំជក់ ការហាមជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ និងការហាមផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែកម្ពុជាក៏នៅតែមានអ្នកជក់ ដែលទាមទារឱ្យបន្តមានយន្តការសមស្របជាប់លាប់ និងមានប្រសិទ្ធភាព ៕
រូបតំណាងដោយAI
រូបតំណាងដោយAI
ចែករំលែកព័តមាននេះ