ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច​ខ្នង​ការដ្ឋាន​ខេត្តកំពត​បញ្ជូន​ជនសង្ស័យ​៤នាក់​ទៅ​តុលាការ​ពី​បទ​លួ.ច​ម៉ូតូ​ និង​ទទួលផល​ចោរកម្ម

3 ម៉ោង មុន
  • កំពត

ខេត្តកំពត​ ៖ ជនសង្ស័យ​បួន​នាក់​ដែល​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នា​រសៀល​ថ្ងៃ​ទី 21 ខែកក្កដា ​ឆ្នាំ 2026 នេះ​ដោយ​ជនសង្ស័យ​ទាំង​បួន​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បី​នាក់​និង​មួយ​នាក់​ជា​អ្នក​ទទួលផល​ចោល​កម្ម​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា​ តាម​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ចំនួន 4 ស្រុក​នា​ពេល​ថ្មី​ៗ​នេះ​ថា​មាន​ក្រុម​ចោល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ក្នុងស្រុក​ទាំង​បួន​វា​ខេត្តកំពត​។

ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ ក្រុម​ការ​ចង្អុល​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ​ស្នងការ​ខេត្ត​និង​ក្រុម​ការ​ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី​លក់​ញ៉ា​វ​។​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៅ​ថ្ងៃ​ទី 18 ខែកក្កដា​ឆ្នាំ 2026 វេលា​ម៉ោង 14:130 នាទី​បាន​ដឹកនាំ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​និង​ធ្វើការ​គាត់​ខ្លួន​មុខសញ្ញា​លួច​ម៉ូតូ​បាន​ចំនួន 3 នាក់​។​ជួន​សង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​បី​នាក់​ខាងលើ​មាន​: ១-​ឈ្មោះ​មួ បញ្ញា​ដា​វី​ភេទ​ប្រុស​អាយុ 29 ឆ្នាំ​នៅ​ភូមិតូច​ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត​ (​មេ​ក្លោ​ង​) ២-​ឈ្មោះ​នូ វុ​ធ ភេទ​ប្រុស​អាយុ 29 ឆ្នាំ​នៅ​ភូមិ​ល្វេ ឃុំ​ក្រាំង​ស្នាយ​ស្រុក​ឈូក ខេត្តកំពត​។ ៣-​ឈ្មោះ​ចាន់​ណា​រ៉ូ​ភេទ​ប្រុស​អាយុ 29 ឆ្នាំ នៅ​ភូមិ​ល្វេ​ឃុំ​ក្រាំង​ស្នាយ​ស្រុក​ឈូក​ខេត្តកំពត​។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បី​ខាងលើ​យក​ទៅ​សាកសួរ​ជនសង្ស័យ​ទាំង​បី​នាក់​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច​ចំនួន 5 លើក​ក្នុង​នោះ​មាន​: ស្រុក​ឈូក​ចំនួន 2 លើក ស្រុក​ដងទង់​ចំនួន 1 លើក ស្រុក​បន្ទាយមាស​ចំនួន 1 លើក​និង​ស្រុក​ទឹកឈូ​ចំនួន 1 លើក​។ ជនសង្ស័យ​បាន​សារភាព​បន្ត​ថា​: ម៉ូតូ​ដែល​លួច​បាន​ទាំង 5 គ្រឿង​នេះ​ពួក​គេ​បាន​យក​ទៅ​លក់​ឲ្យ​ឈ្មោះ​នូ វុ​ទ្ធី ភេទ​ប្រុស​អាយុ 51 ឆ្នាំ​នៅ​ភូមិ​បឹង​ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត​។

ប្រភព​ពី​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ទៀត​ថា​: តាម​រយៈ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត កម្លាំង​សមត្ថកិច្ច​បាន​បន្ត​នាំ​ខ្លួន​ឈ្មោះ​នូ វុ​ទ្ធី (​អ្នក​ទទួលផល​ចោរកម្ម​) មក​ធ្វើការ​សាកសួរ​ឈ្មោះ​នេះ​បាន​សារភាព​ថា​ដោយ​រូបគេ​ពិតជា​បាន​ទិញ​ម៉ូតូ​ពី​ជនសង្ស័យ​ចំនួន 5 គ្រឿង​ពិតប្រាកដ​មែន​។

សមត្ថកិច្ច​បាន​បន្ត​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ពី​ទីតាំង​របស់​ឈ្មោះ​នូ វុ​ទ្ធី​បាន​ចំនួន 3 គ្រឿង នឹង​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​វិញ​។ រីឯ​២​គ្រឿង​ទៀត​ឈ្មោះ​នូ វុ​ទ្ធី បាន​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ផ្សេង​ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​រក​អ្នក​ដែល​ទិញ​ម៉ូតូ ពី​ឈ្មោះ​នូ វុ​ទ្ធី ខាងលើ​ពីរ​គ្រឿង​ទៀត​។

ជនសង្ស័យ​ទាំង​បួន​នាក់​ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​ពួក​គេ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ពី​សកម្មភាព​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​លួច​ទាំង​៤​ស្រុក​បាន​ម៉ូតូ​៥​គ្រឿងក្នុង​ខេត្តកំពត​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕