ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាយកក​ជួយឱ្យអាយុវែង! ហេតុអ្វីបានជាជនជាតិជប៉ុនចូលចិត្តញ៉ាំបាយទុកមួយយប់ ដើម្បីបង្ការជំងឺទឹកនោមផ្អែម?

1 នាទី មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ខុសពីទម្លាប់ខ្មែរយើងដែលចូលចិត្តញ៉ាំបាយក្ដៅៗហុយៗ ជនជាតិជប៉ុនបែរជាមានទម្លាប់ញ៉ាំបាយត្រជាក់ ឬបាយប្រអប់ (បាយកក) ដែលរៀបចំទុកតាំងពីព្រឹកព្រលឹម។ ទម្លាប់នេះមិនមែនជាការសន្សំសំចៃដោយគ្មានជម្រើសនោះទេ ប៉ុន្តែវាគឺជាវិធីសាស្ត្រថែទាំសុខភាពដ៏ឆ្លាតវៃតាមបែបវិទ្យាសាស្ត្រ ដែលជួយឱ្យពួកគេរក្សារាងបានស្អាត…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ខុសពីទម្លាប់ខ្មែរយើងដែលចូលចិត្តញ៉ាំបាយក្ដៅៗហុយៗ ជនជាតិជប៉ុនបែរជាមានទម្លាប់ញ៉ាំបាយត្រជាក់ ឬបាយប្រអប់ (បាយកក) ដែលរៀបចំទុកតាំងពីព្រឹកព្រលឹម។ ទម្លាប់នេះមិនមែនជាការសន្សំសំចៃដោយគ្មានជម្រើសនោះទេ ប៉ុន្តែវាគឺជាវិធីសាស្ត្រថែទាំសុខភាពដ៏ឆ្លាតវៃតាមបែបវិទ្យាសាស្ត្រ ដែលជួយឱ្យពួកគេរក្សារាងបានស្អាត និងមានអាយុវែង៖

មូលហេតុចម្បងគឺនៅពេលបាយត្រូវបានទុកឱ្យត្រជាក់ (ជាពិសេសការក្លាសេក្នុងទូទឹកកកមួយយប់) ជាតិម្សៅធម្មតានឹងបំប្លែងទៅជា «ម្សៅធន់»។ ម្សៅប្រភេទនេះមានតួនាទីដូចជាជាតិសរសៃដែលមិនរលាយក្នុងពោះវៀនតូច ប៉ុន្តែទៅរំលាយក្នុងពោះវៀនធំ ដែលជួយពន្យារការស្រូបយកជាតិស្ករក្នុងឈាម បង្ការជំងឺទឹកនោមផ្អែម និងទប់ស្កាត់ការកើនឡើងជាតិខ្លាញ់ក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ម្សៅធន់នេះប្រៀបដូចជា «អំបោស» ដែលជួយបោសសម្អាតកាកសំណល់ក្នុងពោះវៀន ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងកាត់បន្ថយសម្ពាធលើថ្លើម។ លើសពីនេះ ការញ៉ាំបាយត្រជាក់ក៏ជួយរក្សារសជាតិដើម និងភាពស្វិតស្រួយនៃគ្រាប់អង្ករបានល្អជាងការយកទៅកម្ដៅឡើងវិញច្រើនដង ដែលធ្វើឱ្យគ្រាប់បាយបែកបាក់បាត់បង់គុណភាព។

ដើម្បីញ៉ាំបាយកកឱ្យមានសុវត្ថិភាព ជនជាតិជប៉ុនមានវិន័យតឹងរឹងក្នុងការរក្សាទុក ដោយគេដួសបាយដាក់ក្នុងប្រអប់បិទជិត ហើយក្លាសេក្នុងទូទឹកកកភ្លាមៗដើម្បីបង្ការបាក់តេរី។ ការរួមបញ្ចូលគ្នារវាងចំណេះដឹងអាហារូបត្ថម្ភ និងរបៀបរស់នៅប្រចាំថ្ងៃនេះហើយ ដែលធ្វើឱ្យបាយកកក្លាយជា «អាហារឱសថ» ដ៏សាមញ្ញបំផុតសម្រាប់សុខភាពរឹងមាំ និងសម្រស់ស្រស់ថ្លា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ