ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ដណ្តឹង​២​នាក់​ ជិះ​ម៉ូតូ​ទាក់​ដៃ​ច​ង្កូ​ច​ដួល​ត្រូវរថយន្តឡិចស៊ីស មក​ពីក្រោយ​កិន​ស្លាប់​១​ របួសធ្ងន់​ស្រាល​២​នាក់

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ​ត្រូវ​រថយន្ត​កិន​ស្លាប់​នៅ​នឹង​កន្លែង​ ហើយនារី​ជាគូ​ដណ្ដឹង ​និង​នារី​ម្នាក់​ទៀត ​បាន​រង​របួសធ្ងន់​ស្រាល ខណៈ​ពេលម៉ូតូ​២​គ្រឿង ជិះក្នុង​ទិស​ដៅ​ស្របគ្នា ​ទាក់​ដៃចង្កូត…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ​ត្រូវ​រថយន្ត​កិន​ស្លាប់​នៅ​នឹង​កន្លែង​ ហើយនារី​ជាគូ​ដណ្ដឹង ​និង​នារី​ម្នាក់​ទៀត ​បាន​រង​របួសធ្ងន់​ស្រាល ខណៈ​ពេលម៉ូតូ​២​គ្រឿង ជិះក្នុង​ទិស​ដៅ​ស្របគ្នា ​ទាក់​ដៃចង្កូត ​ដួល​ហើយត្រូវ​រថយន្ត​ Lexus RX300​ កិន​ចំ​ដងខ្លួន ​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង​០២និង១៥នាទី​រសៀល​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០២៦​ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញហាណូ​យ (ផ្លូវ១០១៩) ក្នុងភូមិ​អន្លង់​ក្ងាន សង្កា​យ​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ឈ្មោះ​ ផា​ន សុខសាន្ត​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មានអាសយដ្ឋាន​ភូមិ​ជី​នាង​ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​ ចំណែក​នារី​ជា​គូ​ដ​ណ្តឹងរ​ងរ​បួស​ឈ្មោះ វឿ​ន សុខ​លី ​ភេទ​ស្រី អាយុ២០ឆ្នាំ​ ជា​និស្សិត​​ ។​ ចំណែក​អ្នកបើកបរ​រថយន្តមាន​ឈ្មោះ ​ឡុ​ង ចិន អាយុ​៤៣​ឆ្នាំ អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​បន្ទប់​ជួល ភូមិ​ប៉ប្រក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ពីរ​នាក់​គូ​ដណ្ដឹង​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក Beat ពណ៌​ស ពាក់​ផ្លា​ក​លេខកំពត 1U-8437 ដោយ​ធ្វើ​ដំណើ​រ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើ​ង ខណៈ​ពេល​ធ្វើដំណើ​រម​ក​ដល់​ត្រង់​ចំណុច​ ក៏បាន​ប៉ះជាមួយ
ម៉ូតូ​មួយ​គ្រឿង​ទៀត ​ម៉ាក Beat ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LE-1309 បើកបរ​ដោយ​នារី​ម្នាក់ ​ដែល​បើកបង្អង់​ល្បឿន​បត់​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ដួល​ ។ ​ស្រប​ពេល​នោះ ​ក៏​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 2B-4171 ធ្វើ​ដំណើរម​ក​ពីក្រោយ ក៏​បាន​កិន​បុរស ​ដែល​ជា​គូ​ដណ្តឹង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ ។​ ចំណែក​នារី​ជា​គូ​ដណ្ដឹង ​បាន​រង​របួសស្រាល ​។ ​ដោយឡែក​នារី​ម្នាក់​ទៀត​ ដែល​បើក​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ក៏​បាន​រង​របួសធ្ងន់ ​។ ​ភ្លាម​ៗ​នោះ អ្នកបើកបរ​រថយន្ត​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ ក៏មានមន្ត្រី​មូលដ្ឋាន​ ក៏​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​រួច ​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍ ចុះ​ទៅ​វាស់វែង​ រួច​នាំ​យក​រថយន្ត ​និងអ្នកបើកបរ​ ព្រមទាំង​ម៉ូតូ​ពី​គ្រឿង ​ទៅ​កាន់​ការិយាល័យចរាចរណ៍​ផ្លូវគោក​ ដើម្បី​ចាត់ការ​តាម​ច្បាប់ ​។ ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ