ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចោល​ឱ្យ​សោះ​! ២ ផ្នែក​នៃ​ផ្កា​ខាត់ណា​ខៀវ ជួយ​ប្រឆាំង​មហារីក

2 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ផ្កា​ខាត់ណា​ខៀវ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «​កំពូល​អាហារ​» ប្រឆាំង​មហារីក ដោយសារ​វា​មាន​សារធាតុ ដែល​ជួយ​ជួសជុល​កោសិកា និង​កាត់​បន្ថយ​ការ​រលាក​រ៉ាំរ៉ៃ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សា​ពី​អ្នកជំនាញ​ហ្សែ​ន​បាន​បង្ហាញ​ថា មនុស្ស​ភាគច្រើន​កំពុង​ញ៉ាំ​ខុស​របៀប…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ផ្កា​ខាត់ណា​ខៀវ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «​កំពូល​អាហារ​» ប្រឆាំង​មហារីក ដោយសារ​វា​មាន​សារធាតុ ដែល​ជួយ​ជួសជុល​កោសិកា និង​កាត់​បន្ថយ​ការ​រលាក​រ៉ាំរ៉ៃ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​សិក្សា​ពី​អ្នកជំនាញ​ហ្សែ​ន​បាន​បង្ហាញ​ថា មនុស្ស​ភាគច្រើន​កំពុង​ញ៉ាំ​ខុស​របៀប ដោយ​ចិត​បោះចោល​ផ្នែក «​ដើម និង​ស្លឹក​» ដែល​ជា​កន្លែង​ផ្ទុក​សារធាតុ​ប្រឆាំង​មហារីក​ខ្ពស់​ជាង​ផ្នែក​ផ្កា​ពី ១០ ទៅ ១០០ ដង​។ ក្រៅពី​ជួយ​បង្ការ​មហារីក ផ្នែក​ទាំងនេះ​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​ថ្លើម​ពី​ជាតិ​ខ្លាញ់ និង​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​។

ដើម្បី​ទាញ​យក​ប្រយោជន៍​បាន​អតិបរមា អ្នក​គួរ​ចម្អិន​ដោយ​ប្រើ​កម្ដៅ​ទាប (​ដូច​ជា​ចំហុយ ឬ​ឆា​រហ័ស​) ជៀសវាង​ការ​ចម្អិន​ឱ្យ​រលួយ​ខ្លាំង​ដែល​ធ្វើ​ឱ្យ​បាត់បង់​ជាតិ​វីតាមីន និង​គួរ​ញ៉ាំ​ទាំង​ដើម​និង​ស្លឹក​ដោយ​ហាន់​វា​ជា​ចំណិត​តូច​ៗ​លាយ​ក្នុង​ស៊ុប សាលាដ ឬ​ទឹក​ផ្លែ​ឈើ​ក្រឡុក​។ ការ​ញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​លាយ​ជាមួយ​ខ្ទឹមស ក៏​ជា​វិធីសាស្ត្រ​មាស​ជួយ​បង្កើន​សមត្ថភាព​ការពារ​រាង​កាយ​ពី​ជំងឺមហារីក​ឱ្យ​កាន់តែ​រឹង​មាំ​ទ្វេ​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ