ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃវត្តសៅលីងនិមន្តដល់កម្ពុជាហើយ ! ត្រៀមអង្រួនសមរភូមិក្បាច់គុនខ្មែរ-ចិន នៅទឹកដីសៀមរាប

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ ការ​និមន្ត​មក​ដល់​របស់​ប្រតិភូ​ព្រះសង្ឃ​និមន្ត​មក​ពី​វត្ត​សៅ​លីង ចំនួន​១៦​អង្គ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងទេសចរណ៍​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា​នេះ ។ ក្រសួងទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ ការ​និមន្ត​មក​ដល់​របស់​ប្រតិភូ​ព្រះសង្ឃ​និមន្ត​មក​ពី​វត្ត​សៅ​លីង ចំនួន​១៦​អង្គ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងទេសចរណ៍​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា​នេះ ។

ក្រសួងទេសចរណ៍ បាន​បន្ត​ថា ដោយ​ទទួល​បាន​គោលការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ មន្ត្រី​ក្រសួងទេសចរណ៍ បាន​ទទួល​បដិសណ្ឋារកិច្ច​ពោរពេញ ដោយ​ភាព​កក់ក្តៅ​បំផុត ជូន​ដល់​ប្រតិភូ​ព្រះសង្ឃ​វត្ត​សៅ​លីង ចំនួន​១៦​អង្គ ដែល​បាន​និមន្ត​មក​ដល់​ទឹកដី​អច្ឆរិយៈ​កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​សម្តែង​ក្នុង «​មហោស្រព​ក្បាច់គុន​ចម្រុះ កម្ពុជា​-​ចិន​» (Cambodia-China Martial Arts Performance) ដែល​នឹង​ប្រព្រឹត្ត ទៅ​ចាប់ពី​ម៉ោង​៧:០០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ នា​បរិវេណ​ខាងជើង​ប្រាសាទបាយ័ន ខេត្តសៀមរាប ។

ព្រឹត្តិការណ៍​នេះ​នឹង​នាំ​មក​នូវ​ការ​សម្តែង​រួម​គ្នា​ដ៏​អស្ចារ្យ​រវាង​ក្បាច់គុន​បុរាណ​ខ្មែរ ៖ គុន​ល្បុក្កតោ យុទ្ធ​គុន​ខម និង​ប្រដាល់​គុន​ខ្មែរ ជាមួយ ក្បាច់គុន​ចិន ៖ កុង​ហ្វូ​សៅ​លីង (Shaolin Kung Fu) និង​ថៃ​ជី (Tai Chi) ដោយ​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ចូលរួម​ទស្សនា​ដោយ​ផ្ទាល់ និង​ដោយ​សេរី​ប្រមាណ​ជាង​១,០០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ