ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពស្ងប់ស្ងាត់ទាំងកង្វល់៖ រដ្ឋធានីបាម៉ាកូ​ត្រឡប់​មកសភាពធម្មតាវិញ ខណៈទីក្រុងយុទ្ធ​សាស្ត្រគីដាល់ ធ្លាក់ក្នុងដៃពួកឧទ្ទាម​បំបែកខ្លួន

3 ម៉ោង មុន

ប្រទេស​ម៉ា​លី ៖ បន្ទាប់​ពី​២​ថ្ងៃ​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​ម៉ា​លី ប្រជាជន​ក្រុង​បា​ម៉ា​កូ​រដ្ឋធានី​ប្រទេស​នេះ​ច្រើន​នាក់​និយាយ​ថា សភាព​ស្ងប់ស្ងាត់​បាន​វិល​ត្រឡប់​មក​វិញ​ ។ ការ​ប្រយុទ្ធ​គ្នា​ចាប់ផ្ដើម​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥​​ មេ​សា​ មក​។ ការ​វាយប្រហារ​ដែល​មានការ​សម្របសម្រួល​គ្នា​កើត​មាននៅ​តាម​កន្លែង​​ជា​ច្រើន​របស់​ប្រទេស…

ប្រទេស​ម៉ា​លី ៖ បន្ទាប់​ពី​២​ថ្ងៃ​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​ម៉ា​លី ប្រជាជន​ក្រុង​បា​ម៉ា​កូ​រដ្ឋធានី​ប្រទេស​នេះ​ច្រើន​នាក់​និយាយ​ថា សភាព​ស្ងប់ស្ងាត់​បាន​វិល​ត្រឡប់​មក​វិញ​ ។ ការ​ប្រយុទ្ធ​គ្នា​ចាប់ផ្ដើម​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥​​ មេ​សា​ មក​។ ការ​វាយប្រហារ​ដែល​មានការ​សម្របសម្រួល​គ្នា​កើត​មាននៅ​តាម​កន្លែង​​ជា​ច្រើន​របស់​ប្រទេស ដោយ​ពួក​ជី​ហា​ដ​ក្រុម​អាល់​កៃ​ដា​ និង​ពួក​ឧទ្ទាម​ទូ​អា​រេស​នៃ​រណសិរ្ស​
រំដោះ​ALZAWAD ដែល​ទាមទារ​ឯករាជ្យ​ភាព​នៅ​ភាគ​ខាងជើង​ប្រទេស​។

តំបន់​យុទ្ធសាស្ត្រ​ជា​ច្រើន​រង​ការ​វាយប្រហារ ក្នុង​នោះ​ មាន​ទាំង​នៅ​ច្រកចូល​រដ្ឋធានី​ និង​ព្រ​លាន​យន្តហោះ​ផង​។ ការ​ប្រយុទ្ធ​គ្នា​កើត​មាន​រហូត​ដល់ទី​ក្រុង​គី​ទី​មូលដ្ឋាន​របស់​រដ្ឋអំណាច​យោធា​។ នៅ​ទីនោះ ​បណ្ដា​រថយន្ត​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ និង​មាន​ស្នាម​គ្រាប់កាំភ្លើង​តាម​កន្លែង​នានា ហើយ​បណ្ដា​សង្កាត់​ត្រូវ​ឡោម​ព័ទ្ធ​ ។ ការ​វាយប្រហារ​នៅ​ទីក្រុង​នោះ​ បណ្ដាល​ឲ្យ​ស្លាប់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ម៉ា​លី ក្នុង​ការ​វាយលុក​របស់​ពួក​ជី​ហា​ដ​រួម​ជាមួយ​ពួក​ឧទ្ទាម ។

កងទ័ព​ម៉ា​លី​អះអាង​ នា​ថ្ងៃ​ទី​២៧ ​មេ​សា ​ថា ដណ្ដើម​ត្រួតត្រា​សភាពការណ៍​វិញ​បាន​ហើយ ក្រោយ​ប្រតិបត្តិការ​បោសសម្អាត​នា​ពេល​យប់​ ។ ទោះបី​យ៉ាងណា​ អាជ្ញាធរ​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​រាយ​ការណ៍​ពេល​ប្រទះ​ឃើញ​វត្តមាន​បណ្ដា​ជនសង្ស័យ​ ។ រដ្ឋាភិបាល​ម៉ា​លី​រាយការណ៍ ​កាលពី​ថ្ងៃ​ទី​២៧​ មេ​សា​ថា ការ​វាយប្រហារ​ហាក់ដូចជា​បញ្ចប់ តែ​បញ្ហា​ជា​ច្រើន​នៅ​តែ​ចោទ​ពិសេស​បញ្ហា​ដែល​ថា តើ​នរណា​ដែល​ត្រួតត្រា​ទីក្រុង​គន្លឹះ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ គឺ​ទីក្រុង​គី​ដាល់ ដែល​ពួក​ឧទ្ទាម​អះអាង​ថា ទីក្រុង​នោះ​កំពុង​ស្ថិត​ក្នុង​ការ​កាន់កាប់​របស់​ខ្លួន​។

ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​នោះ បាន​ប្រយុទ្ធ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស ចំណែក​ពួក​សកម្មប្រយុទ្ធ​នៃ​សាខា​អាល់​កៃ​ដា​ និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ចាប់តាំងពី​ជាង​មួយ​ទស​វត្ស​មក​ហើយ​។ ពួក​ឧទ្ទាម​ក្រុម​កងកម្លាំង​រំដោះ​AZAWAD ដឹកនាំ​ដោយ​ពួក​ទូ​អា​រេ​ស្ត​ថ្លែង​ថា កង​ទាហាន​រុ​ស្ស៊ី​នៅ​អាហ្វ្រិក​និង​កងទ័ព​ម៉ា​លី​បាន​ដកថយ​ពី​ទីក្រុង​នោះ ក្រោយ​ពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ពី​ការ​ចាកចេញ​ដោយ​សន្តិ​វី​ធី​របស់​ពួក​គេ​។

វត្តមាន​របស់​រុ​ស្ស៊ី​​នៅ​ម៉ា​លី​តាម​រយៈ​កងកម្លាំង​មួយ​មានឈ្មោះ​ថា​AFRICA CORPS ជួយ​កែប្រែ​តុល្យភាព​ខាង​សន្តិសុខ​នៅ​ម៉ា​លី តែ​ក៏​នៅ​មិន​អាច​ថែរក្សា​ស្ថេ​រ​ភាព​បាន​ស្ថិតស្ថេរ​ ។ ក្នុង​រយៈពេល​ខ្លី ការ​ជួយ​ទ្រទ្រង់​របស់​រុ​ស្ស៊ី​អាច​ឲ្យ​កងទ័ព​ម៉ា​លី​វាយ​ដណ្ដើម​បាន​វិញ ទីតាំង​គន្លឹះ​មួយ​ចំនួន​ដូច​ជា​ក្រុង​គី​ដាល់​កាលពី​ឆ្នាំ​២០២៣​តែ​ពេល​នេះ​ទីក្រុង​នោះ​ត្រូវ​បាត់បង់​ជា​ថ្មី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ