ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក-ក្រុងចំនួន៥ក្នុងតាកែវ ត្រូវបានផ្លាស់ប្តូរ និងតែងតាំងមុខតំណែងថ្មី

4 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​ ៖ ស្រុក-ក្រុង​ចំនួន​៥​ក្នុង​ខេត្តតាកែវ​ ត្រូវ​ផ្លាស់​ប្តូរ​ចៅហ្វាយស្រុក​-ក្រុង គឺ​ក្រុង​ដូន​កែវ, ស្រុក​កោះអណ្តែត, ស្រុក​អង្គរ​បូ​រី, ស្រុក​ព្រែក​បាស​ និង​ស្រុក​បាទី ។…

ខេត្តតាកែវ​ ៖ ស្រុក-ក្រុង​ចំនួន​៥​ក្នុង​ខេត្តតាកែវ​ ត្រូវ​ផ្លាស់​ប្តូរ​ចៅហ្វាយស្រុក​-ក្រុង គឺ​ក្រុង​ដូន​កែវ, ស្រុក​កោះអណ្តែត, ស្រុក​អង្គរ​បូ​រី, ស្រុក​ព្រែក​បាស​ និង​ស្រុក​បាទី ។ ជាក់ស្តែង ​​កាលពី​ព្រឹក​ទី​២៧ ​មេសា ឆ្នាំ​២០២៦ ​លោក​យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល ខេត្តតាកែវ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាល​នៃ​គណៈ​អភិបាលស្រុក​អង្គរ​បូ​រី​ថ្មី ។

មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ប្រធាន​-​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ ក្រុមប្រឹក្សា​ស្រុក មេឃុំ សមាជិក​ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ ព្រមទាំង​លោកគ្រូ អ្នកគ្រូ ជា​ច្រើន​រូប ​។ លោក​កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​មក​កាន់​ជា​អភិបាលស្រុក​អង្គរ​បូ​រី ។

លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ បាន​ផ្តល់​អនុសាសន៍​ណែនាំ និង​ផ្ដាំផ្ញើ​ដល់​លោក​អភិ​បាលស្រុក​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​រក្សា​សាមគ្គីភាព​ឱ្យ​បាន​ល្អ​ រវាង​ក្រុមប្រឹក្សា​គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង ដើម្បី​ជា​កម្លាំង​សរុប​ក្នុង​ការ​អភិវឌ្ឍន៍​​មូលដ្ឋាន​ ។​ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស តម្លាភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​តាម​គោល​ការណ៍ «​បម្រើ​រាស្ត្រ​ឱ្យ​អស់ពី​ចិត្ត» បន្ត​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​» ជា​ពិសេស​ ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ត្រូវ​ចុះ​ផ្ទាល់​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ស្វែង​យល់​ពី​សុខទុក្ខ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ពួក​គាត់​ឱ្យទាន់​ពេលវេលា​ ។

លោក​អភិបាលខេត្ត បាន​សម្តែង​នូវ​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា លោក​អភិបាលស្រុក​ថ្មី នឹង​ប្រើ​ប្រាស់​សមត្ថភាព និង​បទ​ពិសោធន៍​ដែល​មាន ដើម្បី​ដឹកនាំ​ស្រុក​អង្គរបុរី ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ