ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួបត្រង់ទៅត្រង់មក ! កម្ពុជា-ថៃ ជួបពិភាក្សាដោះស្រាយបញ្ហាព្រំដែន និងពង្រឹងវិធានការកសាងទំនុកចិត្ត

25 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​បាន​ជួប​ពិភាក្សារ​ទ្វេភាគី​ដោយ​លើកយក​ពី​បញ្ហា​ព្រំដែនរួម​ទាំង​វិធានការ​កសាង​ទំនុកចិត្ត​នានា និង​លើ​ទិដ្ឋភាព​ដ៏​ទូលំទូលាយ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។ យោង​តាម​សង្គម​របស់​ឯកឧត្តម​ប្រាក់ សុ​ខុន ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​បទេស នៅ​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​បាន​ជួប​ពិភាក្សារ​ទ្វេភាគី​ដោយ​លើកយក​ពី​បញ្ហា​ព្រំដែនរួម​ទាំង​វិធានការ​កសាង​ទំនុកចិត្ត​នានា និង​លើ​ទិដ្ឋភាព​ដ៏​ទូលំទូលាយ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។

យោង​តាម​សង្គម​របស់​ឯកឧត្តម​ប្រាក់ សុ​ខុន ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​បទេស នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប នៅ​ប្រទេស​ប្រ៊ុ​យ​ណេ​ដា​រូ​ស្សាឡា​ម ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស នៃ​ព្រះរាជាណាចក្រ​ថៃ ។

ប្រភព​បាន​បញ្ជាក់​ថា ក្នុង​ជំនួប​ភាគី​ទាំង​ពីរ បាន​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មក លើ​ស្ថានភាព​ព្រំដែន រួម​ ទាំង​វិធានការ​កសាង​ទំនុកចិត្ត​នានា និង​លើ​ទិដ្ឋភាព​ដ៏​ទូលំទូលាយ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។

លើស​ពី​នេះ​ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​សារ​ជា​ថ្មី នូវ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​បទ​ឈប់​បាញ់ ការ​ដោះស្រាយ​ជម្លោះព្រំដែន​ដោយ​សន្តិវិធី និង​ការ​អនុវត្ត​ពេញលេញ​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ឯកឧត្តម ប្រាក់ សុ​ខុន បាន​សង្កត់ធ្ងន់​ថា ៖«​ការ​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​យើង​ទាំង​ពីរ​ដែល​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ឯកភាព​ក្នុង​អាស៊ាន គឺ​ទាមទារ​ការ​ប្តេជ្ញា​ចិត្ត​ពិតប្រាកដ និង​ការ​គោរព​ពេញលេញ​ចំពោះ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អាស៊ាន ក៏​ដូច​ជា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ទាំងអស់​ដែល​ចង​ភ្ជាប់​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ