ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​ពី​ដំណើរ​កម្សាន្ត​នៅ​ថៃ​វិញ ព្រះសង្ឃ​ស្រី​លង្កា​ជាង​ ២០​អង្គ ​ត្រូវ​បាន​ឃាត់ខ្លួន ជាមួយ​កញ្ឆា​ជាង​ ១០០​គីឡូ​ លាក់​ក្នុង​វ៉ា​លី

1 ម៉ោង មុន

ប្រទេស​ស្រី​លង្កា ៖ ព្រះសង្ឃ​២២​អង្គ​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ឯអាកាស​យានដ្ឋាន​មួយ​ក្នុង​ប្រទេស​ស្រី​លង្កា បន្ទាប់​ពី​អាជ្ញាធរ​បាន​រក​ឃើញ​កញ្ឆា​ទម្ងន់ ១១០ គីឡូក្រាម​លាក់​ទុក​ក្នុង​វ៉ា​លី​របស់​ព្រះសង្ឃ​ទាំងនោះ​។ នេះ​បើ​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧…

ប្រទេស​ស្រី​លង្កា ៖ ព្រះសង្ឃ​២២​អង្គ​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ឯអាកាស​យានដ្ឋាន​មួយ​ក្នុង​ប្រទេស​ស្រី​លង្កា បន្ទាប់​ពី​អាជ្ញាធរ​បាន​រក​ឃើញ​កញ្ឆា​ទម្ងន់ ១១០ គីឡូក្រាម​លាក់​ទុក​ក្នុង​វ៉ា​លី​របស់​ព្រះសង្ឃ​ទាំងនោះ​។ នេះ​បើ​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦​។

មន្ត្រី​គយ​ស្រី​លង្កា​បាន​រាយការណ៍​ថា ព្រះសង្ឃ​ទាំង​២២​អង្គ​ត្រូវ​បាន​រក​ឃើញ​ជាមួយនឹង កញ្ឆា (Kush) ប្រហែល ៥ គីឡូក្រាម​ក្នុង​១​អង្គ​ៗ ដែល​បាន​លាក់​ទុក​នៅ​ក្នុង​ថត​ក្លែងបន្លំ​នៃ​វ៉ា​លី នៅ​ពេល​ដែល​ព្រះសង្ឃ​ទាំងនោះ​មក​ដល់​អាកាសយានដ្ឋាន​នៅ​ក្នុង​ទីក្រុង​កូ​ឡុំ​បូ (Colombo) កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៦​។

បើ​តាម BBC បានឱ្យ​ដឹង​ថា ព្រះសង្ឃ​ទាំងនោះ ភាគច្រើន​ជា​និស្សិត​មក​ពី​វត្ត​អារាម​នានា​នៅ​ទូ​ទាំង​ប្រទេស​ស្រី​លង្កា ដែល​បាន​វិល​ត្រឡប់​មក​ពី​ដំណើរ​កម្សាន្ត​រយៈពេល​៤​ថ្ងៃ នៅ​ប្រទេស​ថៃ បន្ទាប់​ពី​ទទួល​បានការ​ឧបត្ថម្ភ​ពី​បុគ្គល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​។

ទន្ទឹម​នឹង​នេះ ព្រះសង្ឃ​១​អង្គ​ទៀត​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​អ្នក​រៀបចំ​ដំណើរ​កម្សាន្ត​នេះ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ នៅ​ជាយក្រុង​កូ​ឡុំ​បូ​។ តាម​អ្នកនាំពាក្យ​ប៉ូលិស បានឱ្យ​ដឹង​ថា ព្រះសង្ឃ​អង្គ​នោះ ដែល​មិន​បាន​ចូលរួម​ដំណើរ​កម្សាន្ត បាន​ប្រាប់​ព្រះសង្ឃ​ដទៃ​ទៀត​ថា កញ្ចប់​ទាំងនេះ គឺជា​អំណោយ ហើយ​ថា រថយន្ត​១​គ្រឿង​នឹង​មក​ទទួលយក​កញ្ចប់​ទាំងនោះ​។

ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប៉ូលិស​ស្រី​លង្កា​បាន​រក​ឃើញ​រូបថត និង​វី​ដេ​អូ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ព្រះសង្ឃ​មួយ​ចំនួន ដែល​បង្ហាញ​ពី​ព្រះសង្ឃ​ទាំងនោះ​កំពុង​រីករាយ​នឹង​ការ​សម្រាក​វិស្សមកាល ដោយ​ស្លៀក​សម្លៀក​បំពាក់​ធម្មតា​។

ព្រះសង្ឃ​ទាំង ២២ អង្គ ត្រូវ​បាន​ឃុំខ្លួន​រយៈពេល​៧​ថ្ងៃ​ដើម្បី​សាកសួរ​បន្ថែម បន្ទាប់​ពី​បាន​បង្ហាញខ្លួន​នៅ​តុលាការ កាលពី​ថ្ងៃ​២៦ ខែមេសា កន្លង​ទៅ​។ មន្ត្រី​ប៉ូលិស​ស្រី​លង្កា​បាន​ប្រាប់ BBC ថា ពួក​គេ​ជឿ​ថា ព្រះសង្ឃ​ទាំងនោះ ប្រហែលជា​មិនដឹង​ខ្លួន​ថា​មាន​កញ្ឆា​នៅ​ក្នុង​វ៉ា​លី​នោះ​ទេ ដោយសារ​តែ​កញ្ឆា​ទាំងនោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សម្ភារៈ​សិក្សា និង​នំចំណី​ផ្សេង​ទៀត​។

គួរ​បញ្ជាក់​ថា នេះ​ជា​ករណី​ដំបូង​ដែល​ព្រះសង្ឃ​១​ក្រុម ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​សង្ស័យ​ថា​បាន​រត់ពន្ធ​គ្រឿងញៀន​ចូល​ក្នុង​ប្រទេស​ស្រី​លង្កា​តាម​អាកាសយានដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ