ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ជាង​ផ្សា​ដែក ​ធ្លាក់​កម្ទេច​ភ្លើង​លើ​សម្ភារៈ បង្ក​ការ​ឆាបឆេះ​ហាង​សាច់​អាំង​ភ្នំភ្លើង​ និង​ស៊ុប​ស៊ី​​ឈាន់ នៅ​កំ​បូល

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ហាង​មួយ​កន្លែង​យីហោ​«​សាច់​អាំង​ភ្នំភ្លើង​និង​ស៊ុប​សុ​ី​ឈាន់​» ដែល​កំពុង​សាងសង់​បាន​ប្រមាណ​៩០​ភាគរយ​ទៅ​ហើយ​នោះ យ៉ាង​សន្ធោសន្ធៅ ដែល​សមត្ថកិច្ច​សន្ន​ដ្ឋា​ន​ជា​ជំហាន​ដំបូង​ថា ការ​ឆាបឆេះ​នេះ សង្ស័យ​ជាង​ផ្សា​ដែក​ធ្វើ​ឲ្យ​ធ្លាក់​កម្ទេច​ផ្កាភ្លើង​លើ​សម​ហ​ភារៈ​នៅ​ក្នុង​ហាង​នោះ ។ ខណៈនោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់ទី​នោះ​ច្រើន​គ្រឿង​បាញ់​ទឹក​ពន្លត់​រលត់​ទៅ​វិញ…

រាជធានី​ភ្នំពេញ ​៖ ហាង​មួយ​កន្លែង​យីហោ​«​សាច់​អាំង​ភ្នំភ្លើង​និង​ស៊ុប​សុ​ី​ឈាន់​» ដែល​កំពុង​សាងសង់​បាន​ប្រមាណ​៩០​ភាគរយ​ទៅ​ហើយ​នោះ យ៉ាង​សន្ធោសន្ធៅ ដែល​សមត្ថកិច្ច​សន្ន​ដ្ឋា​ន​ជា​ជំហាន​ដំបូង​ថា ការ​ឆាបឆេះ​នេះ សង្ស័យ​ជាង​ផ្សា​ដែក​ធ្វើ​ឲ្យ​ធ្លាក់​កម្ទេច​ផ្កាភ្លើង​លើ​សម​ហ​ភារៈ​នៅ​ក្នុង​ហាង​នោះ ។ ខណៈនោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់ទី​នោះ​ច្រើន​គ្រឿង​បាញ់​ទឹក​ពន្លត់​រលត់​ទៅ​វិញ ប៉ុន្តែ​ហាង​ខាងលើ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ចំណែក​សម្ភារៈ​ដែល​បំពាក់​នៅ​ក្នុង​ហាង​នោះ​បាន​ខូចខាត​អស់ទាំង​ស្រុង​តែ​ម្ដង រួម​ទាំង​ម៉ូតូ​ចំនួន​២​គ្រឿង​និង​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ការ​ឆាបឆេះ​នេះ​សង្ស័យ​បណ្ដាល​មក​ពី​ជាង​ផ្សា​ដែក​សាងសង់​ហាង​នោះ​ធ្លាក់​កម្ទេច​ផ្កាភ្លើង​លើ​សម្ភារៈ​នៅ​ខាងក្រោម ដូច​ជា​សា​ឡុ​ង​ជាដើម ហើយ​ក៏​បង្កើត​បានជា​អណ្ដាតភ្លើង​ឆាបឆេះ​បែប​នេះ​តែ​ម្ដង ។ ពេល​នោះ​អ្នក​ជិតខាង និង​អ្នក​នៅ​កន្លែង​កើតហេតុ​នោះ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​អស់​ជា​ច្រើ​បំពង់​ដែរ ប៉ុន្តែ​ភ្លើង​អត់​រលត់​ឡើយ ។ ក្រោយមក​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​កំ​បូល​បាន​ចេញ​អន្តរាគមន៍ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​ច្រើន​គ្រឿង​បាញ់​ទឹក​ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ម្ចាស់​ហាង​ខាងលើ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​ហាង​នោះ​មាន​ទំហំ​៩,៥០​ម៉ែត្រ​គុណ​នឹង​២៥​ម៉ែត្រ ជញ្ជាំង​ឥដ្ឋ​គ្រោង​ដំបូល​ដែក​និង​ប្រក់​ស័ង្កសី​ព្រមទាំង​មាន​ពិ​ដាន​ទៀត​ផង ។

ហាង​នេះ​កំពុង​ដំណើរការ​សាងសង់​នៅឡើយ ប៉ុន្តែ​រួចរាល់​បាន​ប្រមាណ​៩០​ភាគរយ​ហើយ និង​បាន​បំពាក់​សម្ភារៈ​ផ្សេង​ៗ​នៅ​ក្នុង​នោះ​ស្ទើរតែ​រួចរាល់​ទៅ​ហើយ​ដែរ ។ ពេល​នេះ​ត្រូវ​ភ្លើង​ឆេះ ដែល​បណ្ដា​ខូចខាត​ស្ទើរតែ​ទាំងស្រុង រីឯ​សម្ភារៈ​ដែល​បំពាក់​រួច​ត្រូវ​អគ្គិ​ឆាបឆេះ​អស់ទាំង​ស្រុង រួម​ទាំង​ម៉ូតូ​ម៉ាក​Honda Zoomer-X១​គ្រឿង និង​ម៉ាក​Honda Beat ១​គ្រឿង ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស ឬ ក៏​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ