កង់ផលិតនៅក្នុងស្រុកឥឡូវ កំពុងតែមានការទទួលស្គាល់ និងជិះនៅប្រទេសនានានៅអឺរ៉ុប និងអាមេរិក ដោយនៅត្រីមាសទី១ ដើមឆ្នាំកម្ពុជានាំចេញកង់បានជាង២០១លានដុល្លារ កើនឡើងជិត៤៤ភាគរយ ។
រូបតំណាងដោយAI
ស្ថិតិដែលផ្តល់ដោយ អ្នកនាំចេញកង់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា កង់ផលិតនៅកម្ពុជា អាចនាំចេញទៅអាមេរិក អាល្លឺម៉ង់ បែលហ្សិក ហូឡង់ អង់គ្លេស កាណាដា អូស្ត្រាលី កូឡំប៊ី ដាណឺម៉ាក និង ន័រវេស ។ល។
រូបតំណាងដោយAI
នៅក្នុងចំណោមទីផ្សារទាំងនោះ ការនាំចេញកង់ទៅអាមេរិក មានទំហំជិត៩៧ លានដុល្លារ កើនឡើង២៥ភាគរយ អាល្លឺម៉ង់បានជាង៣៨ លានដុល្លារ បែលហ្សិកបានជិត៣៤ លានដុល្លារ ហូឡង់បានបានជាង១២លានដុល្លារ អង់គ្លេសបានជាង៤ លានដុល្លារ កាណាដាបានជាង ៣លានដុល្លារ ដោយឡែក ប្រទេសផ្សេងៗ គឺបានជាង១លានដុល្លារ នៅក្នុងមួយប្រទេស ៕
ចែករំលែកព័តមាននេះ