ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រៃសណីយ៍​កម្ពុជា ប្រកាស​រើស​និស្សិត​២៥​នាក់ ផ្តល់​អាហារូបករណ៍​ឲ្យ​ទៅ​សិក្សា​ជំនាញ​ផ្កាយ​រណប និង​លំហ​អាកាស នៅ​ក្រៅប្រទេស

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ជម្រាប​ជូនដំណឹង​ដល់​និស្សិត​ទាំងអស់ ជ្រាប​ថា ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ និង​ក្នុង​គោលដៅ​រួមចំណែក​កសាង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ជម្រាប​ជូនដំណឹង​ដល់​និស្សិត​ទាំងអស់ ជ្រាប​ថា ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ និង​ក្នុង​គោលដៅ​រួមចំណែក​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ជា​ពិសេស ការ​ផ្តល់​អាទិភាព​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​វិស្វកម្ម​ទូរគមនាគមន៍​ពាក់ព័ន្ធ ជំនាញ​ផ្កាយ​រណប និង​លំហ​អាកាស នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ ក​.​ប​.​ទ​. នឹង​ផ្តល់​អាហារូបករណ៍ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ចំនួន ២៥ នាក់ ដើម្បី​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដៃគូ​មួយ​ចំនួន​នៅ​ប្រទេស​បារាំង ចិន ជប៉ុន កូរ៉េ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន និង​ឥណ្ឌា ដែល​មាន​អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖

១. អត្ថប្រយោជន៍​នៃ​ការ​សិក្សា
និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍ នឹង​ទទួល​បាន​អត្ថប្រយោជន៍​រួម​មាន​៖

  • ការ​រ៉ាប់រង​ថ្លៃ​សិក្សា ១០០%
  • ថ្លៃ​សំបុត្រ​យន្ដហោះ​ទៅ​មក
  • ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​ថ្លៃ​ស្នាក់​នៅ និង​ហូប​ចុក
  • ថ្លៃ​ធានា​រ៉ាប់រង​សុខភាព
  • អាទិភាព​ក្នុង​ការ​ជ្រើសរើស​ឱ្យ​ចូល​បម្រើ​ការងារ​នៅ ក​.​ប​.​ទ​. ឬ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា
  • អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​។

២. លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស
បេក្ខជន និង​បេ​ក្ខ​នារី​ទាំងអស់​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖

  • មាន​សញ្ជាតិ​ខ្មែរ
  • ត្រូវ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជំនាញ​មេកា​និក អេ​ឡិច​ត្រូ​និក ទូរគមនាគមន៍ វិស្វកម្ម​សុស​វែ ឬ​សញ្ញាបត្រ​សម​មូល
  • ត្រូវ​មានចំណេះ​ដឹង​ភាសា​អង់គ្លេស IELTS ចាប់ពី ៥.៥ ឡើង​ទៅ
  • ត្រូវ​មាន​ព្រឹត្តិបត្រ​ពិន្ទុ​ថតចម្លង (Transcripts)
  • ត្រូវ​មាន​ជីវប្រវត្តិ​រូប​សង្ខេប
  • ត្រូវ​មាន​សុខភាព​ល្អ​។

៣. កាលបរិច្ឆេទ និង​ការ​ទទួល​ពាក្យ​ប្រឡង

  • បេក្ខជន និង​បេ​ក្ខ​នារី ដែល​មាន​ចំណាប់អារម្មណ៍ និង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ សូម​បំពេញបែបបទ​ពាក្យ​ស្នើ​សុំ​តាម​រយៈ QR Code ខាងក្រោម ឬ​តាម​រយៈ​តំណ​ភ្ជាប់ https://www.cadt.edu.kh/satellite ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៧:០០ នាទី
  • ការ​ប្រឡងប្រជែង​នឹង​ធ្វើ​ឡើង​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា (CADT) តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ផ្តោត​លើ​វិញ្ញាសា គណិត​វិទ្យា រូបវិទ្យា តក្ក​វិទ្យា និង ភាសា​អង់គ្លេស
  • បេក្ខជន និង​បេ​ក្ខ​នារី ដែល​ជាប់​ក្នុង​វគ្គ​ជម្រុះ (Shortlist) នឹង​ត្រូវ​សម្ភាស​ជាមួយនឹង​គណៈកម្មការ​រៀបចំ​ការ​ជ្រើសរើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់
  • សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មន្ត្រី​ទទួល​បន្ទុក​តាម​រយៈ​ទូរ​សព្ទ​លេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬ​អ៊ីមែល gs@cadt.edu.kh នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​។ សេចក្ដី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​និស្សិត​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ