ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ត្រៀម​នាំ​ខ្លួន​ទាហាន​ម្នាក់​ឡើង​តុលាការ​ពី​បទ​ភ្នា.ល់​ចា.ក់​លុ.យ​រឿង​ចា.ប់​ខ្លួ.ន​ម៉ាឌូរ៉ូ

5 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ ទាហាន​អាមេរិក​ម្នាក់​​ត្រូវ​តុលារ​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ការ​ភ្នាល់​​​ថា​តើ​​​លោក​ម៉ាឌូរ៉ូត្រូវ​​ចាប់​ខ្លួន​ ឬ​មិន​ចាប់​ខ្លួន​។ គាត់​បាន​ភ្នាល់​ថា​ចាប់​ខ្លួន​ និង​ឈ្នះ​​លុយ​៤០​ម៉ឺន​ដុល្លារ​ដោយ​សារ​គាត់​ដឹង​កិច្ច​ការ​សម្ងាត់​របស់​រដ្ឋាភិបាល​អាមេរិក​។ ប៉ុន្តែ​លាភ​បាន​ប្រែ​ក្លាយ​ជា​គ្រោះ​វិញ​ហើយ​។ គាត់​​នឹង​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​នៅ​ក្នុង​យប់​នេះ​។ តុលាការ​នឹង​សួរ​នាំ​គាត់​តើ​គាត់​នឹង​ឆ្លើយ​សារ​ភាព​ទទួល​ទោស​កំហុស​ពី​បទ​ឆ​បោក​ដែរ​ឬ​ទេ​។ ប្រភព​ដែល​ដឹង​រឿង​អាថ៌​កំបាំង​របស់​ទាហាន​អាមេរិក​រូប​នោះ​ប្រាប់​ថា​គាត់​ហ៊ាន​ភ្នាល់​រហូត​ដល់​ឈ្នះ​លុយ​រាប់​សែន​ដុល្លារ​ដោយ​សារ​គាត់​ដឹង​ព័ត៌​មាន​សម្ងាត់​ផ្ទៃ​ក្នុង​អំពី​ផែន​ការ​របស់​រដ្ឋា​ភិបាល​អាមេរិក​ត្រៀម​បើក​ប្រតិ​បត្តិ​ការ​សឹក​ចាប់​ខ្លួន​ម៉ាឌូរ៉ូ​។ ទាហាន​អាមេរិក…

ទី​ក្រុង​ញូយ៉ក៖ ទាហាន​អាមេរិក​ម្នាក់​​ត្រូវ​តុលារ​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ការ​ភ្នាល់​​​ថា​តើ​​​លោក​ម៉ាឌូរ៉ូត្រូវ​​ចាប់​ខ្លួន​ ឬ​មិន​ចាប់​ខ្លួន​។ គាត់​បាន​ភ្នាល់​ថា​ចាប់​ខ្លួន​ និង​ឈ្នះ​​លុយ​៤០​ម៉ឺន​ដុល្លារ​ដោយ​សារ​គាត់​ដឹង​កិច្ច​ការ​សម្ងាត់​របស់​រដ្ឋាភិបាល​អាមេរិក​។ ប៉ុន្តែ​លាភ​បាន​ប្រែ​ក្លាយ​ជា​គ្រោះ​វិញ​ហើយ​។ គាត់​​នឹង​ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​នៅ​ក្នុង​យប់​នេះ​។ តុលាការ​នឹង​សួរ​នាំ​គាត់​តើ​គាត់​នឹង​ឆ្លើយ​សារ​ភាព​ទទួល​ទោស​កំហុស​ពី​បទ​ឆ​បោក​ដែរ​ឬ​ទេ​។ ប្រភព​ដែល​ដឹង​រឿង​អាថ៌​កំបាំង​របស់​ទាហាន​អាមេរិក​រូប​នោះ​ប្រាប់​ថា​គាត់​ហ៊ាន​ភ្នាល់​រហូត​ដល់​ឈ្នះ​លុយ​រាប់​សែន​ដុល្លារ​ដោយ​សារ​គាត់​ដឹង​ព័ត៌​មាន​សម្ងាត់​ផ្ទៃ​ក្នុង​អំពី​ផែន​ការ​របស់​រដ្ឋា​ភិបាល​អាមេរិក​ត្រៀម​បើក​ប្រតិ​បត្តិ​ការ​សឹក​ចាប់​ខ្លួន​ម៉ាឌូរ៉ូ​។

ទាហាន​អាមេរិក លោក​ក្រេន​ណុន វ៉ាន់​ដាយ (Gannon Van Dyke) អាយុ​៣៨​ឆ្នាំ​ នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​​ចំពោះ​មុខ​ចៅ​ក្រម​នៃ​តុលាការ​សាលា​​ដំបូង​ប្រចាំ​សង្កាត់​ម៉ាន់​ហា​ថាន់​ (Manhattan) ទី​ក្រុង​ញូយ៉ក​។ កាល​ពីសប្ដាហ៍​មុន​ វ៉ាន់​ដាយ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​​​ភ្នាល់​លុយ​៣,៣​ម៉ឺន​ដុល្លារ​តាម​ហាង​ឆេង​ទី​ផ្សារ​ភ្នាល់​ឈ្មោះ​ប៉ូលី​ម៉ាឃីត (Polymarket) ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៦​។ ការ​ភ្នាល់​នោះ​ពាក់​ព័ន្ធ​នឹង​ករណី​លោក​ម៉ាឌូរ៉ូ​នឹង​ត្រូវ​ចាប់​ខ្លួន​ ហើយ​​យោធា​អា​មេ​រិក​ត្រៀម​វាយ​លុក​ចូល​វេណេ​ហ្ស៊ូ​អេឡា​​។

កាល​ណោះ ទី​ផ្សារ​ភ្នាល់​ភាគ​ច្រើន​ព្យាករ​ថា​ករណី​ចាប់​ខ្លួន​ម៉ាឌូរ៉ូ​​មាន​ភាគ​រយ​ទាប​។ ប៉ុន្តែ​វ៉ាន់​ដាយ​​ភ្នាល់​ថា​ម៉ាឌូរ៉ូ​នឹង​ត្រូវ​ចាប់​ខ្លួន​។ ហេតុ​នេះ​ធ្វើ​ឱ្យ​គាត់​ឈ្នះ​ការ​ភ្នាល់​បាន​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ នេះ​បើ​យោង​តាម​ថ្លែង​របស់​រដ្ឋ​​អាជ្ញា​។ នេះ​ជា​ករណី​ដំបូង​ដែល​ក្រសួង​យុត្តិ​ធម៌​​អាមេរិក​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​រដ្ឋាភិបាល​ខ្លួន​ឯង​ពាក់​ព័ន្ធ​នឹង​ការ​ភ្នាល់​ដាក់​លុយ​។ គណៈ​កម្ម​ការ​ពាណិជ្ជក​ម្ម​អាមេរិក​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​វ៉ាន់​ដាយ​ផង​ដែរ​។

វ៉ាន់​ដាយ​​​មាន​ចំណែក​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​ចាប់​ខ្លួន​ម៉ាឌូរ៉ូ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៦​​​។ គាត់​ជាប់​ចោទ​៥​ករណី​​គឺ​៖ ប្រើ​ប្រាស់​ព័ត៌​មាន​​​លាក់​ការណ៍​សម្ងាត់​​ផ្ទៃ​ក្នុង​​របស់​អង្គ​ភាព​ដើម្បី​កេង​ចំណេញ​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​, លួច​ព័ត៌​មាន​របស់​រដ្ឋា​ភិបាល​ដែល​មិន​ត្រូវ​បញ្ចេញ​​​ជា​សាធារណៈ​, ឆ​បោក​នៅ​ក្នុង​អំពើ​ភ្នាល់​ពាណិជ្ជ​កម្ម, ឆបោក​តាម​ប្រព័ន្ធ​អេឡិច​ត្រូ​និច​ និង​ធ្វើ​ប្រតិ​បត្តិ​ការ​ចរាចរសាច់​ប្រាក់​ខុស​ច្បាប់​។​ ប៉ូលី​ម៉ាឃីត​ថ្លែង​ថា​ខ្លួន​បាន​ដាក់​ឈ្មោះ​វ៉ាន់​ដាយ​នៅ​ក្នុង​បញ្ជី​ខ្មៅ​ដើម្បី​ជូន​ដំណឹង​ទៅ​សមត្ថ​កិច្ច​ ហើយ​ខ្លួន​សហ​ការ​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ