ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើកទឹកដីអង្គរ ! កំពូលក្បាច់គុនកម្ពុជា-ចិន នឹងសម្ដែងរួមគ្នាយ៉ាងអស្ចារ្យដែលមិនធ្លាប់មាន

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កំពូល​ក្បាច់គុន​បុរាណ​ខ្មែរ និង​ក្បាច់គុន​ចិន ដ៏​ល្បីល្បាញ នឹង​មក​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍ «​មហោស្រព​ក្បាច់គុន​ចម្រុះ កម្ពុជា​-​ចិន​» នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា…

រាជធានី​ភ្នំពេញ ៖ កំពូល​ក្បាច់គុន​បុរាណ​ខ្មែរ និង​ក្បាច់គុន​ចិន ដ៏​ល្បីល្បាញ នឹង​មក​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍ «​មហោស្រព​ក្បាច់គុន​ចម្រុះ កម្ពុជា​-​ចិន​» នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ ខាង​មុខ​នេះ នៅ​បរិវេណ​ខាងជើង​ប្រាសាទបាយ័ន ។

ក្រសួងទេសចរណ៍​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៨ ខែមេសា​នេះ​ថា ៖ «​និស្ស័យ​ក្បាច់គុន​ល្បុក្កតោ​-​សៅ​លីង វិល​វិញ​ជួប​គ្នា​នៅ​មុខ​អង្គរ​» នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​វត្ត​សៅ​លីង​ចំនួន ១៦​អង្គ ដែល​បាន​និមន្ត​មក​ដល់​ទឹកដី​អច្ឆរិយ​កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​សម្តែង​ក្នុង «​មហោស្រព​ក្បាច់គុន​ចម្រុះ កម្ពុជា​-​ចិន​» (Cambodia-China Martial Arts Performance) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ម៉ោង ៧:០០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ នា​បរិវេណ​ខាងជើង​ប្រាសាទបាយ័ន ខេត្តសៀមរាប ។

ព្រឹត្តិការណ៍​នេះ​នឹង​នាំ​មក​នូវ​ការ​សម្តែង​រួម​គ្នា​ដ៏​អស្ចារ្យ​រវាង​ក្បាច់គុន​បុរាណ​ខ្មែរ​៖ គុន​ល្បុក្កតោ យុទ្ធ​គុន​ខម និង​ប្រដាល់​គុន​ខ្មែរ ជាមួយ​ក្បាច់គុន​ចិន ៖ កុង​ហ្វូ​សៅ​លីង (Shaolin Kung Fu) និង​ថា​យ​ជី (Tai Chi) ដោយ​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ចូលរួម​ទស្សនា​ដោយ​ផ្ទាល់ និង​ដោយ​សេរី ប្រមាណ​ជាង ១,០០០​នាក់ ។

សូម​ជម្រាប​ជូន​ថា ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋបាល​ប្រជាជន​ខេត្ត​ហឺ​ណា​ន និង​រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍ «​មហោស្រព​ក្បាច់គុន​ចម្រុះ កម្ពុជា​-​ចិន​» អបអរសាទរ «​ឆ្នាំ​ទេសចរណ៍​កម្ពុជា​-​ចិន​» ជាមួយ​ការ​សម្ដែង​ក្បាច់គុន​ថា​យ​ជី និង​កុង​ហ្វូ រួម​ជាមួយ​គុន​ល្បុក្កតោ យុទ្ធ​គុន​ខម នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ នៅ​បរិវេណ​ខាងជើង​ប្រាសាទបាយ័ន ដែល​ជាទី​ឋាន​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង និង​ស្រស់​ស្អាត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍ និង​វប្បធម៌​រួម​គ្នា ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ចិន និង​អន្តរជាតិ​មក​ទស្សនា​ស្វែង​យល់ និង​ទទួល​នូវ​បទ​ពិសោធ​ពី​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន ជា​ពិសេស​អំពី​សក្តានុពល​ទេសចរណ៍ វប្បធម៌ អរិយធម៌ និង​ទំនៀមទម្លាប់​ប្រជាជន​កម្ពុជា​ដែល​មាន​អាយុកាល​យូរលង់​ណាស់​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ