ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូនៅព្រំដែនបើកល្បែ.ងបញ្ជ.ល់មាន់ឱ្យពលរដ្ឋខ្មែរចូលលេងម៉ាសេរី

4 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ថៅកែ​កាស៊ីណូ​មួយ​កន្លែង​ដែល​មាន​ស្លាក យីហោ ស៊ី​ភី​ស៊ី​(CPC)​បើក​សង្វៀន​បញ្ជល់មាន់​ផ្គើន​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​អោយ ប្រជាពលរដ្ឋ ខ្មែរ ចូល​លេង​ភ្នាល់​ដាក់​ប្រាក់​ចាញ់​រាប់​លាន​ និងជនជាតិ​វៀតណាម…

ខេត្តស្វាយរៀង ៖ ថៅកែ​កាស៊ីណូ​មួយ​កន្លែង​ដែល​មាន​ស្លាក យីហោ ស៊ី​ភី​ស៊ី​(CPC)​បើក​សង្វៀន​បញ្ជល់មាន់​ផ្គើន​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​អោយ ប្រជាពលរដ្ឋ ខ្មែរ ចូល​លេង​ភ្នាល់​ដាក់​ប្រាក់​ចាញ់​រាប់​លាន​ និងជនជាតិ​វៀតណាម ខ្លះ​មាន​ប៉ា​ស្ព័​រ ខ្លះ​ទៀត​ពុំ​មាន​ប៉ា​ស្ព័​រ បាន​ឆ្លង​ដែន​ចេញ​ចូល​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​យ៉ាង​គគ្រឹក​គ​គ្រេង ចំណែក​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ទាន់​ចាត​វិធានការ​បង្ក្រាប​នោះ​ទេ នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ ។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ​មេ​សា​ ឆ្នាំ​២០២៦ នៅ​ទល់មុខ​ប៉ុ​ស្តិ៍ច្រក​ទ្វារ​​ព្រំដែន​ទ្វេភាគី​សំរោង ​ស្ថិត​នៅ​ភូមិ​ចេក ​ឃុំ​សំរោង ​ស្រុក​ច​ន្ទ្រា​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ចេក ឃុំ​សំរោង បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​មួយ​កន្លែង​ដែល​មាន​ស្លាក​យីហោ​ស៊ី​ភី​ស៊ី​(CPC) កំពុង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម​ឆ្លង​ដែន ខ្លះ មាន​ប៉ា​ស្ព័​រ ខ្លះ​ទៀត​ពុំ​មាន​ប៉ា​ស្ព័​រ​ចេញ​ចូល​លេង​ល្បែង ដោយ​សេរី​ចាក់​ភ្នាល់​ដាក់​លុយ​ស៊ី​សង​ខុស​ច្បាប់ ជល់​មាន់ បៀ​រ អាប៉ោង យូគី​យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច មូលដ្ឋាន ស្រុក . ខេត្ត មិន​ហ៊ាន​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​នោះ​ទេ បែរជា​នាំ​គ្នា​បំភ្លេច គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​៧​ចំណុច ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ដោយ​ក្រសួងមហាផ្ទៃ​ហាមជន​ជាតិខ្មែរចូលលេង​។

ប្រភព​បន្ត​ថា អាជ្ញាធរ​ថ្នាក់ ឃុំ និង​សមត្ថកិច្ច ថ្នាក់​ស្រុក មិន​គួរ​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល​ជា​ម្ចាស់​កា ស៊ី​​ណូ ស៊ី​ភី​ស៊ី​(CPC) បើក​អោយ​ក្រុម​ញៀន​ល្បែង ជា​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង គឺ​ជល់​មាន់​បៀ​រ អាប៉ោង និង​ល្បែង​ផ្សេង​ៗ​ជា​ច្រើន ប្រភេទ​ទៀត​យ៉ាង​គគ្រឹក​គគ្រេង​ដូច្នេះ​ទេ ធ្វើ​អោយ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ទីតាំង​នោះ​មាន​ការ​ព្រួយបារម្ភ​ភ័យ​ខ្លាច បញ្ហា​អសន្តិសុខ​សង្គម និង​អំពើ​ចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរ​គាស់ ផ្ទះ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ជាដើម ចម​ចេញ​ពី​ល្បែង​ស៊ីសង នេះ​ ដោយសារចាញ់ល្បែង ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ​កោះសន្តិភាព​បាន​ព្យាយាម​ទូរ​សព្ទ​ទៅ លោក សុក ម៉ក នាយ​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ ព្រំដែន ទ្វេភាគី​សំរោង​ដែរ​តែ​តេ​ចូល​គ្មាន​អ្នក​ទ​ទូល​។

ចំណែក លោក​អធិការ​ស្រុក​ច​ន្ទ្រា បាន​ប្រាប់​ថា កាស៊ីណូ​ដែល​នៅ​ជាប់​ព្រំដែន បើ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង នឹង​ឲ្យ​ខាង​ប៉ុស្តិ៍​នគរបាល​ចុះ​ទៅ​មើល ហើយ​ជា​គោលការណ៍ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត អនុញ្ញាត​អោយ​តែ​ជនបរទេស​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ គឺ​ហាម​មិន​ឲ្យ​​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ក្នុង​កាស៊ីណូ​នោះ​ទេ​។

មហាជន​បាន​លើក​ឡើង​ថា លោក ពេជ្រ វិ​រះ ស្នងការដ្ឋាន នគរបាល​ខេត្ត​ស្វាយ​រៀង មិន​គួរ​មើល រំលង​ភាព​អសកម្ម​របស់​លោក សុក ម៉ក នាយ​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន ទ្វេភាគី​សំរោង ដែល បណ្តោយ​ឲ្យ​ម្ចាស់​កា​ស៊ី​​ណូ ស៊ី​ភី​ស៊ី​(CPC) បើក​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ជល់​មាន់ ទ្រង់​ទ្រាយ​ធំ នៅ​ក្នុង​កា​ស៊ី​​ណូ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​នោះ​ទេ គឺ​ទីតាំង​កាស៊ីណូ​ស៊ី​ភី​ស៊ី​(CPC)​នៅ​ទល់មុខ​ប៉ុ​ស្តិ៍ច្រក​ទ្វា​ព្រំដែន​ទ្វេភាគី​សំរោង​តែ​ម្តងមិន​ព្រម​ទប់ស្កាត់ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ