ក្រុងហូជីមិញនឹងចាយជិត៣០០លានដុល្លាររាល់ឆ្នាំ ដើម្បីផ្តល់សេវាឡានក្រុងឥតគិតថ្លៃ
ប្រទេសវៀតណាម ៖ ទីក្រុងហូជីមិញ ប្រទេសវៀតណាម កំពុងតែរៀបចំបែងចែកថវិកាប្រមាណ ៧ ទ្រីលានដុង ឬស្មើនឹង ២៨០ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ…
ប្រទេសវៀតណាម ៖ ទីក្រុងហូជីមិញ ប្រទេសវៀតណាម កំពុងតែរៀបចំបែងចែកថវិកាប្រមាណ ៧ ទ្រីលានដុង ឬស្មើនឹង ២៨០ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ…
ប្រទេសវៀតណាម ៖ ទីក្រុងហូជីមិញ ប្រទេសវៀតណាម កំពុងតែរៀបចំបែងចែកថវិកាប្រមាណ ៧ ទ្រីលានដុង ឬស្មើនឹង ២៨០ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដើម្បីផ្តល់សេវារថយន្តក្រុងឥតគិតថ្លៃនៅទូទាំងក្រុងតែម្តង ដោយអាជ្ញាធរមានបំណងបញ្ចប់គោលនយោបាយនេះ នៅចុងខែមេសានេះ។ នេះបើតាមប្រភពពីសារព័ត៌មាន VnExpress ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
ផែនការដែលបានប្រកាសដោយលោក Tran Luu Quang លេខាធិការនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នោះ នឹងលុបចោលថ្លៃសេវាផ្លូវរថយន្តក្រុងចំនួន ១៣៥ ខ្សែ ខណៈតម្រូវឱ្យមានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដ៏រស់រវើក ដើម្បីបំពេញតម្រូវការកើនឡើង។ ការវិនិយោគបន្ដែមនេះ នឹងបង្កើតជាឆ្អឹងខ្នងបណ្តាញដឹកជញ្ជូនសាធារណៈទីក្រុងហូជីមិញ ចំណែកផ្លូវរថយន្តក្រុងឆ្លងកាត់ក្រុង ឬខេត្ត នឹងមិនរាប់បញ្ចូលនោះទេ ដោយសារតែយន្តការផ្តល់មូលនិធិដាច់ដោយឡែកពីគ្នា។
បើទោះបីជាធ្វើដំណើរឥតគិតថ្លៃសេវាក៏ដោយ ក៏អាជ្ញាធរមានគម្រោងតាមដានចំនួនអ្នកដំណើរយ៉ាងដិតដល់តាមរយៈប្រព័ន្ធត្រួតពិនិត្យផ្អែកលើបច្ចេកវិទ្យា។ ទិន្នន័យនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីសិក្សា និងណែនាំការបែងចែកថវិកា និងការគ្រប់គ្រងប្រព័ន្ធ ដោយធានាបានតម្លាភាពនៅក្នុងរបៀបដែលមូលនិធិសាធារណៈត្រូវបានប្រើប្រាស់។ ចំនួនអ្នកដំណើរត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងប្រហែល ៣០% បើធៀបទៅនឹងកម្រិតឆ្នាំ ២០២៥ ដែលបន្ថែមសម្ពាធលើសមត្ថភាពប្រតិបត្តិការជាក់ស្តែង។
ទន្ទឹមនឹងនោះ ខណៈពេលដែលផ្លូវថ្មីៗជាច្រើនមិនទាន់ត្រូវបានប្រើប្រាស់គ្រប់គ្រាន់ មន្ត្រីកំពុងវាយតម្លៃថា តើបណ្តារថយន្តក្រុងដែលមានស្រាប់អាចឆ្លើយតបនឹងការកើនឡើងភ្លាមៗនៃតម្រូវការបានដែរឬទេ? ផែនការរួមមាន ការបង្កើនភាពញឹកញាប់របស់រថយន្តក្រុងតាមរយៈការកាត់បន្ថយពេលវេលារង់ចាំរបស់អ្នកដំណើរ និងការធ្វើឱ្យប្រសើរឡើងនូវផ្លូវមានចរាចរណ៍មមាញឹកខ្លាំង ជាពិសេសផ្លូវភ្ជាប់សាលារៀន តំបន់ឧស្សាហកម្ម និងតំបន់លំនៅដ្ឋាន។ សំណើនេះ ត្រូវបានរំពឹងថានឹងបញ្ចប់ ហើយដាក់ជូនក្រុមប្រឹក្សាប្រជាជនក្រុង សម្រាប់ការអនុម័តនៅក្នុងសម័យប្រជុំបន្ទាប់របស់ខ្លួន នាចុងខែមេសានេះ។
បច្ចុប្បន្នទីក្រុងហូជីមិញដំណើរការផ្លូវរថយន្តក្រុងប្រហែល ១៧៩ ខ្សែ ដែលមានរថយន្តជាង ២ ១០០ គ្រឿង។ ការធ្វើដំណើរដោយឥតគិតថ្លៃត្រូវបានកំណត់ ចំពោះក្រុមអ្នកដំណើរជាក់លាក់ រួមទាំងមនុស្សចាស់ កុមារតូចៗ និងជនពិការ ខណៈដែលតម្លៃសំបុត្រស្តង់ដារលើផ្លូវដែលមានការឧបត្ថម្ភមានតម្លៃចាប់ពី ៥ ពាន់ដុង ឬប្រហែល ៧០០ រៀល ដល់ ៧ ពាន់ដុង ឬប្រហែល ១ ពាន់រៀលក្នុង១ជើង។ នៅឆ្នាំ ២០២៥ បណ្តាញនេះ បានដឹកជញ្ជូនអ្នកដំណើរជិត ៩៧ លាននាក់ ដែលជាការកើនឡើង ៦% ធៀបនឹងឆ្នាំ ២០២៤ ដោយមានកំណើនបន្ថែមទៀតនៅដើមឆ្នាំ ២០២៦។
មន្ត្រីជាច្រើនលើកឡើងថា គំនិតផ្តួចផ្តើមដូចជា ការដាក់ឱ្យប្រើប្រាស់រថយន្តក្រុងអគ្គិសនី ការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងយុទ្ធនាការឥតគិតថ្លៃម្តងម្កាល បានជួយទាក់ទាញអ្នកដំណើររួចមកហើយ ដែលជានិន្នាការពួកគេរំពឹងថានឹងបង្កើតភាពទាក់ទាញ និងតម្រូវការ ក្រោមគំរូមានការឧបត្ថម្ភពេញលេញ ឬឥតគិតថ្លៃ៕


ចែករំលែកព័តមាននេះ