ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថខេត្ត ចាប់ខ្លួនក្រុមក្មេងទំនើង OBH បាន០៧នាក់ ក្រោយអុកឡុកក្រុងកែប

21 វិនាទី មុន

ខេត្ត​កែប ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ថ្ងៃ​ទី​០១ ខែមេសា…

ខេត្ត​កែប ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កែប លោក​ឧត្តមសេនីយ៍ត្រី ហ៊​ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កែប ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក ខាន់ សុផល ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កែប កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​ចុះ​ស្រាវជ្រាវ​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្មេង​ទំនើង​ក្រុម OBH ប្រដាប់​ដោយ​កាំបិត​សាំ​រ៉ៃ បាន​ធ្វើ​សកម្មភាព​អុកឡុក បង្ហោះ​ម៉ូតូ និង​ដេញ​កាប់​គ្នា​លើ​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ​ក្ន​ង​ក្រុងកែប ខេត្ត​កែប ។

ករណី​នេះ​កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន​០៧​នាក់ និង​ដកហូត​នូវ​វត្ថុ​តាង​រួម​មាន ៖ ម៉ូតូ ០២​គ្រឿង ទូរ​សព្ទ​ដៃ ០៤​គ្រឿង កាំបិត​សាំ​រ៉ៃ ០២​ដើម ។

លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កែប ឲ្យ​ដឹង​បន្ថែម​ថា បច្ចុប្បន្ន មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ក្មេ​.​ង​ទំនើង​ទាំងនេះ ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ