ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សា.ក​ស.ព​នាវឹក​ថៃ​នៅ​លើ​កប៉ាល់​ដឹក​ប្រេង​ដែល​ត្រូវ​អ៊ីរ៉ង់​បា.ញ់​ប្រ.ហារកាល​ពី​ខែ​មីនា

13 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ក្រោយ​ព្រឹត្តិ​ការណ៍វាយ​ប្រហារ​ពី​សំណាក់​យោធា​អ៊ីរ៉ង់​ទៅ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ គេ​បាន​រក​ឃើញ​សាក​សព​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​កប៉ាល់​នោះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​ហ៊ុន​ម្ចាស់​កប៉ាល់​។ បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ពី​យោធា​អាមេរិក និង​អ៊ីស្រា​អែល​កាល​ពី​ចុង​ខែ​កុម្ភៈ​ ប្រទេស​អ៊ីរ៉ង់​ក៏​ឆ្លើយ​តប​វិញ​ដោយ​បិទ​ច្រក​ហ័រ​ម៉ូស​ព្រោះ​អ៊ីរ៉ង់​ដឹង​ថា​ទី​នេះ​ជា​ច្រក​ដឹក​ជញ្ជូន​ប្រេង​២៥%​នៃ​ពិភព​លោក​។ កប៉ាល់​ដោត​ទង់​ជាតិ​ថៃ​ឈ្មោះ​មយូរា ណារី…

ទី​ក្រុង​បាងកក​៖ ក្រោយ​ព្រឹត្តិ​ការណ៍វាយ​ប្រហារ​ពី​សំណាក់​យោធា​អ៊ីរ៉ង់​ទៅ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ គេ​បាន​រក​ឃើញ​សាក​សព​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​កប៉ាល់​នោះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​ហ៊ុន​ម្ចាស់​កប៉ាល់​។ បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​ពី​យោធា​អាមេរិក និង​អ៊ីស្រា​អែល​កាល​ពី​ចុង​ខែ​កុម្ភៈ​ ប្រទេស​អ៊ីរ៉ង់​ក៏​ឆ្លើយ​តប​វិញ​ដោយ​បិទ​ច្រក​ហ័រ​ម៉ូស​ព្រោះ​អ៊ីរ៉ង់​ដឹង​ថា​ទី​នេះ​ជា​ច្រក​ដឹក​ជញ្ជូន​ប្រេង​២៥%​នៃ​ពិភព​លោក​។

កប៉ាល់​ដោត​ទង់​ជាតិ​ថៃ​ឈ្មោះ​មយូរា ណារី បាន​ចាក​ចេញ​ដំណើរ​ពី​កំពង់​ផែ​ខា​លី​ហ្វា (Khalifa) ប្រទេស​អារ៉ាប់​រួម​។ នៅ​ពេល​កំពុង​បើក​កាត់​ច្រក​ហ័រ​ម៉ូស​សុខ​ៗ អ៊ីរ៉ង់​ក៏​បាន​បាញ់​​មីស៊ីល​ដាក់​កប៉ាល់​នោះ​តែ​ម្ដង​។ ក្រុម​ហ៊ុន​ម្ចាស់​កប៉ាល់​ថ្លែង​ថា​សាក​សព​មនុស្ស​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ចំណុច​​​ដែល​រង​ការ​បាញ់​ប្រហារ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​អាច​កំណត់​អត្ត​សញ្ញាណ​​ថា​នោះ​ជា​សាក​សព​របស់​នរណា​ពិត​ប្រាកដ​ទេ​។

ក្រោយ​ការ​បាញ់​ប្រហារ​នោះ​ នាវឹក​ជន​ជាតិ​ថៃ​​ម្ភៃ​នាក់​មាន​វាសនា​វិល​ត្រឡប់​ទៅ​មាតុ​ភូមិ​វិញ​ដោយ​សុវត្ថិ​ភាព​។ ប៉ុន្តែ​នាវឹក​បី​នាក់ទៀត​នៅ​តែ​បន្ត​បាត់​ខ្លួន​។ គេ​សន្និដ្ឋានថា​​អ្នក​ទាំង​នោះ​ទំនង​ជា​ជាប់​ផុង​ទៅ​ណា​មិន​រួច​នៅ​ក្នុង​បន្ទប់​ដាក់​ម៉ាស៊ីន​កប៉ាល់​។ គេ​បាន​បើក​ប្រតិ​បត្តិ​ការ​ស្វែង​រក​នៅ​ក្នុង​ស្ថាន​ភាព​​ដ៏​លំបាក​ព្រោះ​ពេល​នោះ​បន្ទប់​ដាក់​ម៉ាស៊ីន​កប៉ាល់​នោះ​មាន​ទឹក​ចូល​ និង​ខូច​ខាត​ដោយ​សារ​អំបែង​គ្រាប់​។

ក្រសួង​ការ​បរទេស​ថៃ​ថ្លែង​ថា​ខ្លួន​​សោក​ស្ដាយ​ចំពោះ​ដំណឹង​នេះ​ និង​ថា​គេ​បាន​យក​ដំណឹង​នេះ​ទៅ​ជម្រាប​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​ហើយ​។ ឆ្មាំ​បដិ​វត្ត​ឥស្លាម​ថ្លែង​កាល​ពីខែ​មីនា​​ថា​ខ្លួន​វាយ​ប្រហារ​មិន​ត្រឹម​តែ​កប៉ាល់​ឈ្មោះ​មយូរា ណារី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​វាយ​កប៉ាល់​ដាក់​ទង់​ជាតិ​ប្រទេស​លីបេរីយ៉ា​ផង​ដែរ​ដែល​បើក​កាត់​តាម​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ដោយ​មិន​ស្ដាប់​ការ​ព្រមាន​របស់​ពួក​គេ​៕ ប្រភព​៖ ឆេន​ណល​ ញូស៍ អេស៊ា​ (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ