អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ប្រមាណ ១០ខ្នងនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ មានករណីអគ្គិភ័យមួយកន្លែង បានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង កាលពីវេលាម៉ោង៤ និង២៥នាទីទៀបភ្លឺថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នេះបើយោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

តាមព័ត៌មានបឋមឱ្យដឹងទៀតថា ចំពោះការប៉ាន់ស្មានទៅលើករណីអគ្គិភ័យនេះ គឺបានលេប
ត្របាក់ផ្ទះបងប្អូនប្រជាពលរដ្ឋទាំងស្រុងប្រហែល១០ខ្នងឯណោះ ។

មកទល់់ពេលនេះ ករណីអគ្គិភ័យខាងលើ គឺត្រូវបានកម្លាំងជំនាញអគ្គិភ័យខេត្តត្បូងឃ្មុំគ្រប់គ្រងបាន១០០ភាគរយហើយ ។
មានព៏ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ