ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយណាស់! ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​អស់​១០​ខ្នង​នៅ​ក្រូចឆ្មារ​របស់​បងប្អូន​ខ្មែរ​អ៊ិស្លា​ម

34 វិនាទី មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ គ្រោះ​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពីផ្ទះ​មួយ​ឆ្លង​ទៅ​ផ្ទះ​មួយ​បង្ក​ជា​អណ្ដាតភ្លើង​ក្រហម​ច្រើន​ទៅ​លើ​អាកាស​ ព្រមទាំង​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ទី​៦ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ​។ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៣​យប់​ទៀប​ភ្លឺ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៤ ​មេ​សា​ឆ្នាំ​២០២៦…

ខេត្ត​ត្បូងឃ្មុំ​ ៖ គ្រោះ​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពីផ្ទះ​មួយ​ឆ្លង​ទៅ​ផ្ទះ​មួយ​បង្ក​ជា​អណ្ដាតភ្លើង​ក្រហម​ច្រើន​ទៅ​លើ​អាកាស​ ព្រមទាំង​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ទី​៦ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ​។ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៣​យប់​ទៀប​ភ្លឺ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៤ ​មេ​សា​ឆ្នាំ​២០២៦ នេះ ជាមួយ​នោះ​មាន​រថយន្ត​ពន្លត់អគ្គិភ័យជា​ច្រើន​គ្រឿង​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​មិន​ឱ្យ​ឆេះ​ឆ្លង​ទៅ​ផ្ទះ​ផ្សេង​ទៀត​ ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដំបូង​មាន​ប្រជាពលរដ្ឋ​ម្នាក់​ ដែល​រស់នៅ​ជាប់​ផ្ទះ​ដែល​ឆេះ​មុន​ដំបូង​ជា​ស្ត្រី​កូនខ្ចី​គាត់​ប្រាប់​ថា ​នៅ​ក្នុងផ្ទះ​អី​ក៏​ក្តៅ​ម្ល៉េះ​ លុះ​ពេល​ដែល​ប្ដី​ចេញ​មក​មើល​ស្រាប់តែ​ឃើញ​ភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពីផ្ទះ​ទី​មួយ​ ដែល​ម្ចាស់​មិន​នៅ​ ។ ​ហើយ​ភ្លើង​ក៏​បាន​ឆេះ​រាលដាល​បន្ត​មក​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយទៀត​ ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​ហេតុការណ៍​កើតឡើង​លោក​ឧត្តមសេនីយ៍ ​ទោ ច​ន្នី​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់អគ្គិភ័យ ​ក្នុង​នោះ​ មាន​របស់​អធិការដ្ឋាន​ស្រុក​ក្រូចឆ្មារ​ ស្រុក​ដំបែរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពីរ​គ្រឿង ព្រមទាំង​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្រុក​ឆ្លងខេត្ត​ក្រចេះ ​បាន​ចេញ​មក​បាញ់​ទឹក​ពន្លត់ ​ដើម្បី​អន្តរាគមន៍​ជា​បន្ទាន់​ ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា ​ពេល​ដែល​ភ្លើង​ឆាបឆេះ​នោះ​ បងប្អូន​ខ្មែរឥស្លាម​មាន​សាមគ្គីភាព​គ្នា​ល្អ​ណាស់​ ។ ​ដោយ​បាន​ប្រើ​ម៉ាស៊ីនបូមទឹក​ពី​មាត់ទន្លេ​ឡើង​មក​លើ ​ដើម្បី​បាញ់​ទៅ​លើ​ផ្ទះ​ដែល​ឆេះ​។​ស្រប​ពេល​ឡាន​ពន្លត់អគ្គិភ័យ​មក​ដល់​បាន​បាញ់​ពន្លត់​អន្តរាគមន៍ ​ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល​បន្ត​ទៅ​ផ្ទះ​ផ្សេង​ទៀត​​។

​ក្នុង​ករណី​អគ្គិ​ភ័យ​នេះ​ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ក្នុង​ករណី​បើ​សមត្ថកិច្ច​មក​ជួយ​អន្តរា​គមន៍​បន្ទាន់​ហើយ​លក្ខណៈ​ភូមិសាស្ត្រ​មិន​អំណោយទាន​ផ្ទះ ​ដែល​ត្រូវ​ឆាបឆេះ​នោះ​អាច​នឹង​ឡើង​ដល់​ទៅ​២០​ខ្នង​ក៏ថា​បាន ​។

​សូម​បញ្ជាក់​ថា ​នៅ​ក្នុង​ហេតុការណ៍​នេះ ​ផ្ទះ​របស់​បងប្អូន​ខ្មែរ​ស្លា​ម​ចំនួន​១០​ខ្នង ​ត្រូវ​បាន​ឆេះ​ខ្ទេចខ្ទី​រទាំងស្រុង​ និង​២​ខ្នង​ទៀត ​ត្រូវ​បាន​ធាក់​ជញ្ជាំង​​ ដើម្បី​កុំ​ឲ្យ​ភ្លើង​ឆេះ​ដល់ គេច​អន្តរាគមន៍​បាញ់​ពន្លត់ភ្លើង​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៩​ព្រឹក​​ថ្ងៃ​ទី​៤ មេ​សា ហេតុការណ៍​នេះ​ មិន​មាន​អ្នក​រង​របួស​ ឬ​ស្លាប់​ឡើយ​ ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ