ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពជោគជ័យពិតប្រាកដមិនមែនវាស់វែងត្រឹមតែតួលេខក្នុងគណនីធនាគារ ឬតំណែងការងារនោះទេ ប៉ុន្តែវាគឺជាសមត្ថភាពក្នុងការគ្រប់គ្រងជីវិត និងពេលវេលាប្រកបដោយប្រសិទ្ធភាព។
បុរសដែលជោគជ័យខ្លាំងតែងមានវិន័យ និងទម្លាប់ប្រចាំថ្ងៃដែលជួយបង្កើតថាមពល និងភាពច្បាស់លាស់ដល់ពួកគេ។បើអ្នកចង់ផ្លាស់ប្តូរខ្លួនឯងឱ្យក្លាយជាមនុស្សថ្មីដែលពោរពេញដោយសមត្ថភាព និងតុល្យភាពជីវិត អ្នកអាចយកតិចនិកសំខាន់ៗទាំង ៥ នេះទៅអនុវត្តបាន។
ជំហានដំបូងដែលសំខាន់បំផុតគឺការគ្រប់គ្រង “ម៉ោងមាស” នៅពេលព្រឹកព្រលឹម ដោយការមិនចាប់កាន់ទូរស័ព្ទភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង ប៉ុន្តែត្រូវប្រើពេល ៣០ ទៅ ៦០ នាទីដំបូងដើម្បីបំប៉នរាងកាយ និងខួរក្បាល តាមរយៈការហាត់ប្រាណស្រាលៗ ការអានសៀវភៅ ឬការកំណត់ការងារអាទិភាពបំផុតចំនួន ៣ ដែលត្រូវធ្វើឱ្យបានក្នុងថ្ងៃនោះ។ បន្ទាប់មក គឺការអនុវត្តច្បាប់ ៨០/២០ ក្នុងការធ្វើការងារ ដោយផ្ដោតថាមពលទាំងស្រុងទៅលើការងារ ២០% ដែលផ្ដល់ផលតបស្នងខ្ពស់បំផុតដល់ជីវិត និងរៀនបដិសេធរឿងរ៉ាវមិនចាំបាច់ដែលនាំឱ្យខាតពេលវេលា។
បុរសឆ្នើមមិនដែលបញ្ឈប់ការរៀនសូត្រឡើយ ប៉ុន្តែពួកគេជ្រើសរើសវិនិយោគលើចំណេះដឹងជំនាញច្បាស់លាស់ណាមួយដែលធ្វើឱ្យខ្លួនឯងមានតម្លៃ និងមិនអាចមានអ្នកជំនួសបាន។ ទន្ទឹមនឹងការធ្វើការងារធ្ងន់ ការចេះរៀបចំពេលវេលាសម្រាក និងស្ដារថាមពលរាងកាយឡើងវិញ ក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកិច្ចការងារដ៏សំខាន់ផងដែរ ព្រោះការសម្រាកបានគ្រប់គ្រាន់ និងការធ្វើសមាធិជួយឱ្យស្មារតីមានភាពវៃឆ្លាត និងសម្រេចចិត្តបានត្រឹមត្រូវជានិច្ច។
ជាចុងក្រោយ គឺការជ្រើសរើសសេពគប់មិត្តភក្តិ ឬបង្កើតរង្វង់សង្គមដែលមានគុណភាព ដែលពោរពេញដោយមនុស្សមានគំនិតវិជ្ជមាន និងមហិច្ឆតា ព្រោះមនុស្សដែលនៅជុំវិញខ្លួនអ្នកគឺជាអ្នកកំណត់ទិសដៅ និងកម្រិតនៃភាពជោគជ័យរបស់អ្នក។ ការមានវិន័យលើទម្លាប់ទាំងនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំដែលជួយឱ្យអ្នកកសាងភាពជោគជ័យប្រកបដោយនិរន្តរភាព និងមានមន្តស្នេហ៍ខុសប្លែកពីគេ៕
ចែករំលែកព័តមាននេះ