ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ជិះ​កង់​ជិត ១​ពាន់​នាក់ ចម្ងាយ​ផ្លូវ ៧៨ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ទឹកដី​ខេត្តតាកែវ

8 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ ​៖ ដើម្បី​អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មីនា ក្រោម​ប្រធានបទ «​ទេសចរណ៍​រីក​លូតលាស់​ក្នុង​សន្ដិភាព​» នៅ​ថ្ងៃអាទិត្យ ទី​០៨ ខែ​មិ​នា…

ខេត្ត​តាកែវ ​៖ ដើម្បី​អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មីនា ក្រោម​ប្រធានបទ «​ទេសចរណ៍​រីក​លូតលាស់​ក្នុង​សន្ដិភាព​» នៅ​ថ្ងៃអាទិត្យ ទី​០៨ ខែ​មិ​នា ឆ្នាំ​២០២៦ ក្រសួងទេសចរណ៍ សហការ​ជាមួយ រដ្ឋបាល​ខេត្តតាកែវ រៀបចំ ព្រឹត្តិការណ៍​ជិះ​កង់ (​ភ្នំពេញ​-​តាកែវ​) ដែល​មានការ​ចូលរួម​ពីរ​ក្រុម​កីឡាករ​អត្ត​ព​លិ​ក ខ្មែរ និង​ជនបរទេស ប្រមាណ​ជិត ១០០០​កង់ ដង្ហែរ​ជា​ក្បួន​ជិះ មក​កាន់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ប្រាសាទភ្នំជីសូ​រ្យ ប្រាសាទ​សែន​ភូវាំង និង​ប្រាសាទ​សែន​ត្មុ​ល ស្ថិត​នៅ​ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ និង​បញ្ចប់​នៅ​ក្រុង​ដូន​កែវ​។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ទទួល​ស្វាគមន៍​បងប្អូន​ក្រុម​កីឡាករ​ដោយ​ផ្ទាល់​នៅ​ជើងភ្នំ​ជី​សូរ្យ​។

ក្នុង​ព្រឹត្តិការណ៍ ជិះ​កង់ ខាងលើ​នេះ ក៏​មានការ​ចែក​ជា​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ដែល​ខ្វះខាត និង​បន្តដំណើរ​មក​ជួបជុំ​គ្នា​ពិសារ «​បបរ​បង្កង និង​ពង​ទា​កូន​» ដែល​ជា​អាហារ​ដ៏​ល្បីល្បាញ​ប្រចាំ​ខេត្តតាកែវ ផង​ដែរ ។

សូម​បញ្ជាក់​ថា ព្រឹត្តិការ​ជិះ​កង់​រយៈ​ចម្ងាយ ៧៨​គីឡូម៉ែត្រ​នេះ គឺ​ក្នុង​បំណង​បង្ហាញ​ពីរ​ការ​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ចូលរួម​ផ្សព្វផ្សាយ សក្តានុពល​ទេសចរណ៍​ខេត្តតាកែវ ពិសេស​តំបន់​ប្រាសាទភ្នំជីសូ​រ្យ និង​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​អរគុណ​ដល់ «​សន្តិភាព​» ដែល​អនុញ្ញាត​ឱ្យ​យើង​មានឱកាស​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បែប​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ