រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពលបានព្រមានយ៉ាងធ្ងន់ៗទៅកាន់អ្នករកស៊ីលក់ប្រេងសាំងយ៉ាងដូច្នេះថា បើស្ថានីយប្រេងឥន្ធនៈណា ដែលឆ្លៀតឱកាសផ្ទុកប្រេងសាំងទុកដ៏ច្រើន ហើយបិទទ្វារមិនលក់ ដើម្បីទុកដំឡើងថ្លៃនោះក៏ប្រឈមនឹងត្រូវបិទសិទ្ធិលែងឱ្យលក់មួយជីវិត ។
ថ្លែងកាលពីថ្ងៃទី៨ មីនា ឆ្នាំ២០២៦ ឯកឧត្តមកែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានព្រមានចំពោះស្ថានីយប្រេងឥន្ធនៈ ដែលចែកចាយបន្តគ្នាពីស្ថានីយប្រេងឥន្ធនៈមួយទៅស្ថានីយប្រេងឥន្ធនៈទៀត ក្នុងពេលដែលរាជរដ្ឋាភិបាលបានកំណត់ថ្លែ ហើយប្រេងចាស់តម្លៃដូចម្តេច ហើយប្រេងនាំចូលថ្មីតម្លៃយ៉ាងណាត្រូវលក់ទៅតាមទីផ្សារ ។
ឯកឧត្តមបញ្ជាក់ថា៖ «ចំពោះស្ថានីយប្រេងឥន្ធនៈណា ដែលឆ្លៀតឱកាសផ្ទុកប្រេងសាំងទុកដ៏ច្រើន ហើយបិទទ្វារមិនលក់ ដើម្បីទុកដំឡើងថ្លៃនោះក៏ប្រឈមនឹងត្រូវបិទសិទ្ធិលែងឱ្យលក់មួយជីវិតដូចគ្នាផងដែរ»។
ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ដ្រីបានលើកឡើងថា ក្នុងសប្តាហ៍ខាងមុខនេះ ក្រសួងនឹងចេញវិធានការបន្តបន្ទាប់រឿងថ្លៃ រឿងបញ្ហាផ្គត់ផ្គង់ ហើយនិងការចែកចាយរបស់ក្រុមហ៊ុន ៕
ចែករំលែកព័តមាននេះ